សាហាវ! កូរ៉េខាងជើង បាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូង
- 2020-09-25 02:53:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! កូរ៉េខាងជើង បាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
មន្ត្រីកូរ៉េខាងត្បូងម្នាក់ ត្រូវបានបាញ់សម្លាប់ និងដុត ដោយកងទ័ររបស់កូរ៉េខាងជើង។ នេះបើតាមការអះអាងរបស់មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបានថ្កោលទោសចំពោះទង្វើដ៏ឃោរឃៅនេះ។
កូរ៉េខាងត្បូង បានឲ្យដឹងថា បុរសរងគ្រោះដែលជាមន្ត្រីធ្វើការនៅនាយកដ្ឋានជលផល បានបាត់ខ្លួនពីទូកល្បាតនៅក្បែរព្រំដែន ហើយក្រោយមកក៏ប្រទះឃើញនៅដែនទឹករបស់កូរ៉េខាងជើង។
ជាមួយគ្នានេះដែរ មន្ត្រីកូរ៉េខាងត្បូងជឿជាក់ថា វាជាវិធីការពារដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ព្រោះទាហានកូរ៉េខាងជើងបានបាញ់សម្លាប់ជនរងគ្រោះ បន្ទាប់មកចាក់ប្រេងលើសាកសព និងដុតកម្ទេចចោលតែម្តង។
ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបណាមួយពីកូរ៉េខាងជើងឡើយ។ គួរឲ្យដឹងថា ព្រំដែនរវាងប្រទេសកូរ៉េទាំង២ ត្រូវបានយាមត្បាតយ៉ាងតឹងរ៉ឹងបំផុត ហើយកូរ៉េខាងជើងមានបញ្ជាឲ្យបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចូលក្នុងប្រទេសរបស់ខ្លួន៕