ឡុង​ សុភី៖​ កីឡាករ​គុន​ខ្មែរ​សម័យ​ឥលូវ​ល្បី​តែ​មួយ​ប្រាវ​ឆាប់​បាត់​ទៅ​វិញ​ព្រោះ​...

  • 2020-10-06 09:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ឡុង​ សុភី​ ថា​ក្មេងៗ​ប្រដាល់​សម័យ​នេះ​ល្បី​ឈ្មោះ​មិន​សូវ​បាន​យូរ​ ល្បី​តែ​មួយ​ប្រាវ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ហើយ​ ព្រោះ​មិន​សូវ​ហាត់​ និង​មាន​ចរិត​តួឯក​ខុស​ពី​កីឡាករ​ពី​សម័យ​មុនៗ។​

ឡុង សុភី (ក្រហម)

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ សម័យ​ឥលូវ​នេះ​ប្រដាល់​គឺ​ស្រួល​ច្រើន​ ដូច​ជា​មាន​សង្វៀន​ច្រើន​ មាន​កម្មវិធី​ច្រើន​ដើម្បី​បាន​ប្រកួត ​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ហើយ​ក៏​បាន​ប្រាក់​ច្រើនដែរ។​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​បន្ត​ប្រាប់​ថា​ ពី​មុន​ទម្រាំ​បាន​ឡើង​ប្រកួត​ ឬ​ក្លាយ​ជា​គូ​ឯក​មិន​ងាយ​ឡើយ​ ពោល​ទាល់តែ​ខំប្រឹង​ហ្វឹកហាត់​តស៊ូ​ព្យាយាម​ណាស់​ទើប​មាន​ឱកាស​ម្ដងៗ។​ ខុស​ពី​ឥលូវ​កីឡាករ​ស្រួល​មាន​កម្មវិធី​វ៉ៃ​ច្រើន​ ឆាប់​បាន​បង្ហាញ​មុខ​ក៏​ប៉ុន្តែ​ល្បី​ក៏​មិន​សូវ​បាន​យូរ​ដែរ​ ព្រោះ​មិន​សូវ​ព្យាយាម​ហ្វឹកហាត់​ មិន​សូវ​តស៊ូ​ ឆាប់​អឺ​ ឬ​ឆាប់​មាន​ចរិត​តួឯក​ វ៉ៃ​បាន​លុយ​ច្រើន​លែងសូវ​គោរព​គ្រូ។​ តាម​ការ​សម្គាល់​របស់​ ឡុង​ សុភី​ មាន​កីឡាករ​ច្រើន​ណាស់​សម័យ​នេះល្បី​ឈ្មោះ​មិន​បាន​យូរ​គឺ​ធ្លាក់​ទៅ​វិញ​ មិន​ដូច​អ្នក​ប្រដាល់​ជំនាន់​មុន​ៗ​ឡើយ។​

ឡុង សុភី ពេលប៉ះ ពុទ្ធ ឆាយរិទ្ធី

រំលឹក​ដែរ​ថា​ ឡុង​ សុភី​ ជា​អ្នក​ប្រដាល់​ចាស់​វង្សា​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​១៦ឆ្នាំ​មក​ហើយ​ តាំង​ពី​ជំនាន់​ កែវ​ រំចង់​ ឡៅ​ ស៊ីណាត​ ជា​ដើម។​ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​បាន​ដូរ​ក្លឹប​ថ្មី​គឺ​នៅ​ជា​មួយ​ក្លឹប​ កុលបុត្រគុន​ខ្មែរ​ខណ្ឌ​ពោធិសែនជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​