ក្រសួងសុខាភិបាលច្រានចោលការចុះផ្សាយអំពីវិធីព្យាបាលជំងឺគ្រុនឈិក តាមបែបបុរាណមួយ
- 2020-10-07 01:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាលច្រានចោលការចុះផ្សាយអំពីវិធីព្យាបាលជំងឺគ្រុនឈិក តាមបែបបុរាណមួយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ ឫចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានសរសេរនៅក្នុងបណ្ដាញ Telegram កាលពីព្រឹកថ្ងៃទី ០៧ ខែតុលា ២០២០។
«សុំបងប្អូនមានការប្រុងប្រយ័ត្ន បើមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក»។ នេះជាការលើកឡើងបន្ថែមពី លោកជំទាវ ឱ វណ្ណឌីន។
ខ្លឹមសារដែលបានចែកចាយលើបណ្ដាញសង្គម ដោយបានសរសេរលើក្រដាសសៀវភៅថា ថ្នាំខ្មែរ-ព្យាបាលគ្រុនឈិ បងប្អូន
១. យកជីស្លឹកត្រចៀកជ្រូក៧ ផ្លែ
២. ផ្លែចេកណាំវ៉ាខ្ចី ២ផ្លែ
៣. ដូងខ្ចី ១ផ្លែ
បញ្ជាក់ ជី និងចេកណាំវ៉ា បុកចូលគ្នា លាយជាមួយទឹកដូង ផឹកឲ្យបាន៣ថ្ងៃ ជាហ្មង!៕