អ្នកស៊ុតគ្រាប់បាល់ជ័យជំនះឲ្យអាល្លឺម៉ង់កាលពី ២០១៤ ផ្លាស់ទៅលេងនៅហុល្លង់បាត់
- 2020-10-07 13:01:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស៊ុតគ្រាប់បាល់ជ័យជំនះឲ្យអាល្លឺម៉ង់កាលពី ២០១៤ ផ្លាស់ទៅលេងនៅហុល្លង់បាត់
ចន្លោះមិនឃើញ
ខ្សែបម្រើអាល្លឺម៉ង់កីឡាករ Mario Gotze បានផ្លាស់ទៅកាន់ក្លឹបហុល្លង់ PSV Eindhoven ដោយគ្មានតម្លៃខ្លួននេះបើតាមការប្រកាសរបស់បណ្ដាញសង្គមរបស់ក្លឹបផ្ទាល់។
កីឡាកររូបនេះបានចាកចេញពីក្លឹបលីគកំពូលអាល្លឺម៉ង់ Borussia Dortmund ដោយគ្មានតម្លៃខ្លួន ហើយបានយល់ព្រមចុះកុងត្រាជាមួយភាគីហុល្លង់រយៈពេល ២ឆ្នាំ។
ខ្សែបម្រើវ័យទើបតែ ២៨ឆ្នាំរូបនេះបានកសាងកេរ្តិ៍ឈ្មោះអំឡុង ៥-៦ឆ្នាំមុន ហើយជាពិសេសគឺ ការរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ះនឹងក្រុមអាហ្សង់ទីនកាលពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីល ២០១៤។
យ៉ាងណាមិញ របួសញាំញី ធ្វើឲ្យកីឡាកររូបនេះបាត់បង់ឱកាសបង្ហាញសមត្ថភាពខណៈមួយរដូវកាលមានជាង ៥០ ទៅ ៦០ប្រកួត គេលេងបានយ៉ាងច្រើនតែ ២០ ទៅ ៣០ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
សូមរម្លឹកផងដែរថា Gotze បានចំណាយស្ទើរតែមួយអាជីពបាល់ទាត់របស់គេនៅប្រទេសអាល្លឺម៉ង់ ដោយផ្លាស់ប្ដូរក្លឹបទៅវិញទៅមករវាង Dortmund និង Bayern Munich៕