អីយ៉ា!​ លើក​នេះ​បង​ធំ​ចេញ​មុខ​ផ្ទាល់​ សែន​ រ៉ាឌី​ កាន់​ស៊ីប​ឲ្យ​ រ៉ាដេត​ ត្រៀមប៉ះកីឡាករ​គ្មាន​គូ​នៅ​ស្រុក​ខ្មែរ​

  • 2020-10-14 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ សែន​ រ៉ាឌី​ ម្សិលមិញ​នេះ​គឺ​លេច​មុខ​ចូល​កាន់​ស៊ីប​បង្ហាត់​ប្អូន​ប្រុស​បង្កើត​របស់​ខ្លួន​ សែន​ រ៉ាដេត​ ដោយ​ផ្ទាល់​ដៃ​ដើម្បី​ត្រៀម​ប្រជែង​ជ័យជម្នះ​លើ​កីឡាករ​កំពុង​គ្មាន​គូ​ស្រុក​ខ្មែរ​ ខាំ​ ខ្លានាង។​

រ៉ាឌី និង រ៉ាដេត

នេះ​បើ​តាម​ការ​ឡាយ​វីដេអូ​របស់​លោក​ ស៊ន​ អេលីត​ ម្សិលមិញ​នេះ​នៅ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​គេ​ឃើញ​ថា​មាន​វត្តមាន​អតីត​ជើង​ខ្លាំង​ក្នុង​វិស័យ​គុន​ខ្មែរ​ សែន​ រ៉ាឌី​ មក​កាន់​ស៊ីប​បង្ហាត់​បង្រៀន​បច្ចេកទេស​ដល់​ សែន​ រ៉ាដេត​ តែ​ម្ដង។​

កីឡាករ សែន រ៉ាដេត

ក្នុង​វីដេអូ​ជាង​២នាទី​នោះ​គឺ​ សែន​ រ៉ាឌី​ បាន​បង្ហាត់​ទាត់​ ម៉ាត់​ កែង​ជា​ដើម។​ នេះ​ដោយ​សារ​តែ​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ប្អូន​ប្រុស​របស់​គេ​ ដែល​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជា​មួយ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ និង​ជា​ជម្រើស​ជាតិ​គុន​ខ្មែរ​ ខណៈ​នៅ​ពេល​នេះ​ស្ទើរ​គ្មាន​គូ​ប្រកួត​ទៅ​ហើយ​នៅ​ក្នុង​ស្រុក។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សែន​ រ៉ាដេត​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​ជា​មួយ​កីឡាករ​ ខាំ​ ខ្លានាង​ នៅ​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​តុលា​ ឆ្នាំ​២០២០​ លើ​សង្វៀន​ប្រដាល់​ PNN ៕​

វីដេអូហ្វឹកហាត់៖

អត្ថបទ៖ នួន ស៊ីណា​