វីដេអូឯកសារ “BLACKPINK: Light Up The Sky” វាយយកតំណែងលេខ១ លើ Netflix
- 2020-10-16 04:04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូឯកសារ “BLACKPINK: Light Up The Sky” វាយយកតំណែងលេខ១ លើ Netflix
ចន្លោះមិនឃើញ
វីដេអូឯកសាររបស់ BLACKPINK មានចំណងជើងថា «BLACKPINK: Light Up The Sky» ពិតជាបានទទួលបានការគាំទ្រមិនធម្មតា ពេលចេញលើ Netflix។ វីដេអូដែលមានរយៈពេល ១ម៉ោង និង ១៩នាទីនេះ បានរៀបរាប់ពីដំណើរជីវិតតាំងពីសមាជិកទាំង ៤នៅក្មេង រហូតដល់ពេលបច្ចុប្បន្ននេះ។
នៅថ្ងៃទី ១៤ ខែតុលា វីដេអូឯកសារមួយនេះបានចេញផ្សាយជាផ្លូវការនៅលើ Netflix ដោយមានមតិពេញចិត្តជាច្រើនពីអ្នកគាំទ្រ ហើយម្យ៉ាងនេះក៏ជាវីដេអូដែលរៀបរាប់ពីជីវិតរបស់សមាជិក ៤នាក់នេះលើកដំបូងដែរ។
ដោយសារមានការគាំទ្រខ្លាំងបែបនេះហើយ ទើបនៅថ្ងៃទី១៦ ខែតុលានេះ មានសេចក្ដីរាយាករណ៍មកថា វាបានជាប់លេខ ១ក្លាយជាវីដេអូរបស់ Netflix ដែលល្បីខ្លាំងជាងគេពេលចេញភ្លាម រហូតជាប់តំណែងកំពូលនេះនៅប្រទេសកូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ព្រមទាំងជាប់លំដាប់កំពូលទាំង១០ ប្រចាំប្រទេសប្រេស៊ីល អេក្វាឌ័រ ព័រទុយហ្កាល់ ឈីលី ឥណ្ឌា អូស្ត្រាលី និងបណ្ដាប្រទេសផ្សេងទៀត៕