គ្រូ Barcelona ​ទទួល​ស្គាល់ Messi ​លេង​ធ្លាក់​ទម្រង់​ដើម​រដូវ​កាល​នេះ​

  • 2020-10-20 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​បាន​ទទួល​ស្គាល់​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​ពិត​ជា​លេង​មិន​បាន​ល្អ​មែន ​នៅ​ដើម​រដូវ​កាល​នេះ ប៉ុន្តែ​លោក​នៅ​តែ​ជឿ​ជាក់​លើ​សមត្ថភាព​គេ​ជា​និច្ច។

​Messi ​ទើប​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​៤​ប្រកួត​ដើម​រដូវ​កាល​នេះ​ក្នុង​ក្របខណ្ឌ La Liga ​។ ​ស្រប​ពេល​ក្រុម Barcelona ​វិញ ​ក៏​ទើប​ស្គាល់​បរាជ័យ​ដំបូង​ផង​ដែរ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Getafe ​ក្នុង​លទ្ធផល ១- ០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​មើល​ឃើញ​ដូច្នេះ​ហើយ ​ទើប​បាន​ជា​លោក Koeman ​បញ្ជាក់​ថា Messi ​បច្ចុប្បន្ន​ដូច​ជា​ធ្លាក់​បន្តិច ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។

​អ្នក​ចាត់ការ​ថ្មី​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​លោក​មិន​រារែក​ក្នុង​ការ​ដាក់​រូបគេ​ឱ្យ​លេង​ឡើយ ព្រោះ​នៅ​ប្រកួត​ខាង​មុខ​នេះ Messi ​នឹង​បង្ហាញ​សមត្ថភាព​ល្អ​របស់​ខ្លួន​ឡើង​វិញ​មិន​ខាន។ Messi ​បន្ដ​សប្បាយ​ចិត្ត​ជាមួយ​ក្រុម ដូច្នេះ​ច្បាស់​ណាស់​រូបគេ​នឹង​លេង​ដល់​កម្រិត​កំពូល​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម