ប្រមូលបទ តារាចម្រៀងច្រៀងលើកទឹកចិត្តបងប្អូនរងគ្រោះទឹកជំនន់ដ៏អាក្រក់ ស្ដាប់ហើយកាន់តែខ្លោចចិត្ត!
- 2020-10-23 08:21:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមូលបទ តារាចម្រៀងច្រៀងលើកទឹកចិត្តបងប្អូនរងគ្រោះទឹកជំនន់ដ៏អាក្រក់ ស្ដាប់ហើយកាន់តែខ្លោចចិត្ត!
ចន្លោះមិនឃើញ
ឆ្នាំ ២០២០ គឺជាឆ្នាំនៃគ្រោះរបស់ពិភពលោក។ និយាយដោយឡែកតែកម្ពុជា ក្រោយពីគ្រប់គ្រងបានជំងឺខូវីដ ១៩ ឥឡូវ បាន និងកំពុងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់។ នៅក្នុងកាលៈទេសៈនេះ ផលិតកម្មក្នុងស្រុកស្ទើរទាំងអស់ បានចូលរួមជួយតាមសកម្មភាពផ្សេងៗ ក្នុងនោះ ផលិតកម្មខ្លះ បានដឹកនាំក្រុមតារាចម្រៀងចុះទៅផ្ដល់ជំនួយសប្បុរសធម៌ និងលើកទឹកចិត្តបងប្អូនជនរួមជាតិដល់កន្លែងរងគ្រោះដោយផ្ទាល់។
ផលិតកម្មផ្សេងទៀត ក៏បានរួមចំណែកតាមការបរិច្ចាគជាជំនួយសប្បុរសធម៌ផ្សេងៗ។ ក្រៅពីនេះ គឺឃើញផលិតកម្មនោះ នៅបានចេញបទចម្រៀងរៀបរាប់ពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តការលះបង់របស់បងប្អូនសមត្ថកិច្ច ដោយសុខចិត្តឆ្ងាយគ្រួសារ ចុះទៅជួយសង្គ្រោះ និងទប់ស្កាត់ហានិភ័យនានាបង្កដោយគ្រោះជំនន់ដ៏ធ្ងន់ធ្ងរ។ ខ្លះទៀត ក៏បានចេញមកច្រៀងបង្កើតជាសំឡេងអង្វរមេឃ បញ្ឈប់បង្អុរភ្លៀងមកថែមទៀត ព្រោះត្រឹមប៉ុណ្ណេះ ជនរួមជាតិកម្ពុជា លំបាកណាស់ទៅហើយ។
ក្នុងចំណោមនោះ ក្រៅពីបទរបស់ផលិតកម្មធំៗ តារាចម្រៀងខ្លះទៀត ក៏បានព្យាយាមធ្វើតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ដើម្បីចែករំលែកទឹកចិត្តពួកគេជូនបងប្អូនក្នុងគ្រោះវារីភ័យនេះដែរ។ ជាក់ស្ដែង នៅរសៀលម្សិលមិញនេះ មានបទចម្រៀងមួយបទមានចំណងជើងថា "ទឹកអើយស្រកទៅ!” ច្រៀងរួមគ្នាដោយយុវជន៤រូប ពេញដោយការត្អូញត្អែរ។
តោះ...ទស្សនា និងស្ដាប់បទចម្រៀងទាំងនោះទាំងអស់គ្នា