ធ្លាប់​តែ​កំពូល​តារាង​ក្នុង​ពូល ឆ្នាំ​នេះ​ Real កំពុង​នៅ​បាត​តារាង​ពូល B នៃ​ UCL

  • 2020-10-28 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ក្នុង​រដូវ​កាល​២០២០/២១​នេះ​ដែរ​ ហាក់​បី​ដូច​ជា​ខ្វះ​សំណាង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League។

ម្ចាស់​ជើង​ឯក​ពាន​កំពូល​អឺរ៉ុប ១៣សម័យ​មួយ​នេះ កំពុង​តែ​ឈរ​នៅ​បាត​តារាង​នៃ​ពូល​ B បន្ទាប់​ពី​លេង​បាន​ត្រឹម​ស្មើ​នឹង​ក្លឹប​មក​ពី​ប្រទេស​អាល្លឺម៉ង់ Borussia Monchengladbach ក្នុង​លទ្ធផល ២-២ កាល​ពី​យប់​ម្សិលមិញ​នេះ។

អធិរាជ​ស​ប្រចាំ​រាជធានី​ម៉ាឌ្រីដ នៅ​ឆ្នាំ​នេះ​បាន​ត្រឹម​តែ ១ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​លេង​បាន ២ប្រកួត​នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ខណៈ​ឆ្នាំ​មុនៗ​ធ្លាប់​តែ​លេង​ឈ្នះៗ​នៅ​ប្រកួត​ដំបូង​ៗ។

ចំណែក​ឯ​នៅ​លីគ​កំពូល​អេស្ប៉ាញ​វិញ Real Madrid កំពុង​តែ​ឈរ​លេខ ២ ដោយ​លេង​ខ្វះ​មួយ​ប្រកួត ហើយ​មាន ១៣ពិន្ទុ ខណៈ​ក្លឹប Sociedad គោរមងារ Real ដែរ ឈរ​កំពូល​តារាង​មាន ១៤ពិន្ទុ៕

អត្ថបទ៖ ហ៊ីម រស្មី