ធូរថ្លៃអត់ OnePlus 8T មាន RAM12GB លក់នៅខ្មែរតម្លៃប៉ុណ្ណេះ?

  • 2020-11-20 01:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8T ដែល​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​ទើប​ប្រកាស​ចេញ ហើយ​មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗនេះ។ ទូរសព្ទ​ដែល​មាន​​ចំណុច​លេច​ធ្លោ​បំផុត​ គឺបច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ 65W អាច​សាក​ថ្ម​​ទំហំ ៤៥០០mAh និង​មាន​អេក្រង់ 120Hz។

OnePlus 8T ដែល​បាន​ទាក់ទាញ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទាំង​រូប​រាង​ទំហំ RAM បូក​រួម​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្មី​លឿន​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្ដូរ​ស៊េរី​ស្មាតហ្វូន​ជា​ច្រើ​ងាក​មក​ចាប់​អារម្មណ៍។

តាម​ប្រភព​ពី​ហាង គួងអុី OnePlus 8T ថ្មី​លក់​ក្នុង​តម្លៃប្រមាណជា ៥៩៩ដុល្លារ មាន RAM 8GB អង្គផ្ទុកទិន្នន័យ 128GB និង​តម្លៃ​ប្រមាណ​ជា ៦៩៩ដុល្លារ មាន RAM 12GB អង្គផ្ទុកទិន្នន័យ 256GB។

ស្មាតហ្វូននេះ មាន​អេក្រង់​ទំហំ ៦,៥៥អ៊ីញ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865។ សម្រាប់​ផ្នែក​កាមេរ៉ា​វិញ នៅ​ខាង​ក្រោយ​មាន​ចំនួន​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និង​មាន​​កាមេរ៉ា​ស-ខ្មៅ​ទំហំ ២MP។ នៅ​ផ្នែក​ខាង​មុខ​វិញ​មាន​កាមេរ៉ា Selfie ទំហំ ១៦MP៕​

បញ្ជាក់៖ តម្លៃនេះអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី