ពិត​មែន​ទេ ស្រី​ស្អាត ឈូឈូ ទៅ​សម្ងំ​មក​បើក​ហាង​លក់​គ្រឿង​ម្ជូរ​!

  • 2020-11-23 08:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ តារា​សម្តែង​វ័យ​ក្មេង ឈូឈូ បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​​ជាថ្មី ក្រោយ​លេច​រូប​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម ដោយ​គេ​ឃើញ​នាង អង្គុយ​លក់​គ្រឿង​ម្ជូរ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ក្មេង​ស្រី​រូប​នេះ​បង្កើត​មុខ​របរ​មួយ​ទៀត​គឺ បើក​ហាង​លក់​គ្រឿង​ម្ជូរ​ដ៏​ធំ​មួយ​កន្លែង។

រូប​ភាព​ទាំង​នេះ បាន​លេច​ឡើង​កាល​ពី​២ថ្ងៃ​មុន​នេះ ក្នុង​នោះ ឈូឈូ ជាមួយ​មិត្ត​ភ័ក្ដិ​នាង​ម្នាក់ បាន​បង្ហាញ​សកម្មភាព​ក្នុង​ហាង​លក់​ម្ជូរ​ធំ​មួយ។ វត្តមាន​របស់​តារា​ស្រី​វ័យ​ក្មេង មិន​មែន​ជា​អ្នក​ទិញ​នោះ​ទេ ប៉ុន្តែ​នាង​ត្រូវ​គេ​សង្ស័យ​ថា ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ចិត្ត​យុវវ័យ​នេះ ព្រោះ​ថា ពេល​នោះ គឺ​នាង​អង្គុយ​ឡាយ​លក់​គ្រឿង​ម្ជូរ​ជា​ច្រើន​ប្រភេទ​នោះ​តែ​ម្ដង។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន និង​មហាជន​ជា​ច្រើន​នាំ​គ្នា​ចាប់​អារម្មណ៍។

ក្នុង​ចំណោម​នោះ ខ្លះ​ក៏​ឆ្ងល់​ថា​ដែរ​ថា សិល្បការិនី​ជា​ច្រើន និយម​បើក​ហាង​លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស ឬ​ហាង​កែ​សម្ផស្ស​ជា​ដើម ចម្លែក​អី​តែ ឈូឈូ មក​ចាប់​យក​មុខ​របប​លក់​គ្រឿង​ម្ជូរ បន្ថែម​ទៀត​ក្រៅ​ពី​អាជីព​សិល្បៈ​ទៅ​វិញ។

ចំពោះ​បញ្ហា​នេះ ជា​តារា​ស្រី​វ័យ​ក្មេង​ដែល​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​រឿង​ភាគ​ទូរទស្សន៍​នោះ នៅ​ថ្ងៃ​នេះ បាន​ចេញ​មក​គូសបញ្ជាក់ ដោយ​ទាត់​ចោល​ការ​សង្ស័យ​ទាំង​ឡាយ​ដែល​ថា នាង​គឺ​ជា​ថៅកែ​ហាង​ម្ជូរ​មួយ​នោះ។ សុជាតា ប្រាប់​ថា នាង​មិន​មែន​ជា​ម្ចាស់​ហាង ឬ​ថៅកែ​អី​ទេ។

ថ្ងៃ​ដែល​នាង​ឡាយ​អង្គុយ​ញាំ​ម្ជូរ និង​ឡាយ​លក់​នោះ គឺ​នាង​គ្រាន់​តែ​បំពេញ​ការងារ​របស់​នាង​ប៉ុណ្ណោះ។ កូន​ស្រី​របស់ សឿន ផា​ភួង ប្រាប់​ថា នាង​គឺ​ជា​តារា​ស្រី​តំណាង​ឱ្យ​ហាង​ម្ជូរ​ស្នាដៃ​សៀមរាប​នោះ ដូច្នេះ​ហើយ នាង​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​លក់ តាម​ការ​ព្រមព្រៀង​គ្នា​រវាង​នាង និង​ម្ចាស់​អាជីវកម្ម​ទៅ។ យ៉ាង​ណា​ក៏​ដោយ សុជាតា បាន​បដិសេធ​ចំពោះ​ការ​ប្រាប់​ពី​តួលេខ ក្នុង​កិច្ច​ព្រមព្រៀង​ក្នុង​ការងារ​ខាង​លើ​នោះ​ទេ។

ចំពោះ​សំណួរ​ដែល​សួរ​ថា តើ​នាង​ចង់​បង្កើត​អាជីវកម្ម​នេះដូច​គ្នា​ឬ​អត់​នា​ពេល​ខាង​មុខ អាង សុជាតា ប្រាប់​ថា មិន​អាច​ទៅ​រួច​ទេ ព្រោះ​ថា បច្ចុប្បន្ន​នាង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​នោះ​ទេ។ ត្បិត​រាល់​ថ្ងៃ​រវល់​នឹង​ការងារ និង​ការ​ថត​រឿង​ស្ទើរ​តែ​គ្មាន​សម្រាក​ទៅ​ហើយ។ ដូច្នេះ​ហើយ នាង​មិន​ទាន់​គិត​ដល់​រឿង​ការ​ធ្វើ​អាជីវកម្ម​នោះ​ទេ ព្រោះ​ក្រៅ​ពី​រវល់​នឹង​ការងារ​សិល្បៈ ដែល​ត្រូវ​ថត​ស្ទើរ​រាល់​សប្ដាហ៍ នាង​ខ្លួន​ឯង​ក៏​នៅ​ខ្ចី​សេចក្ដី​ដែរ​លើ​ការងារ​នេះ។

ប៉ុន្តែ​ទៅ​មុខ ពេល​វេលា​អំណោយ​ផល មាន​លទ្ធភាព​គ្រប់​គ្រាន់ នាង​អាច​គិត​ពី​ការ​រក​ស៊ី​បន្ថែម​ទៀត​ដែរ ត្បិត​ថា​សិល្បៈ​មិន​អាច​ចិញ្ចឹម​ខ្លួន​មួយ​ជីវិត​នោះ​ទេ៕

អត្ថបទ៖ ទារិកា