នាំអ្នកចូលមើលផ្ទះដ៏ប្រណិតរបស់ Aubameyang ជាមួយវីដេអូត្រជាក់ភ្នែក
- 2020-12-02 07:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំអ្នកចូលមើលផ្ទះដ៏ប្រណិតរបស់ Aubameyang ជាមួយវីដេអូត្រជាក់ភ្នែក
ចន្លោះមិនឃើញ
Pierre-Emerick Aubameyang ជាកីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេម្នាក់នៅក្នុងក្លឹប Arsenal រហូតដល់៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។
បាល់ទាត់បានកែប្រែជីវិតរបស់កីឡាករសញ្ជាតិហ្គាបុងឲ្យក្លាយជាសេដ្ឋីម្នាក់ មានរថយន្តទំនើបជាច្រើនគ្រឿង។ គេក៏បានប្រើប្រាស់លុយដែលរកបានទិញផ្ទះមួយកន្លែងនៅឯទីក្រុងឡុងដ៏ ដើម្បីរស់នៅជាមួយគ្រួសារ។
ផ្ទះមួយកន្លែងនោះមានការរៀបចំខាងក្នុងប្រណិតខ្ពស់មែនទែន។ វាមានអាងហែលទឹកនៅខាងក្នុងផ្ទះ ការតុបតែងនៅបន្ទប់ទទួលភ្ញៀវនិងផ្ទះបាយ។ តាមរយៈវីដេអូមួយកីឡាករវ័យ៣១ឆ្នាំបានបើកទ្វារបង្ហាញទិដ្ឋភាពជាក់ស្ដែងនៅខាងក្នុងផ្ទះ ក្នុងនោះគេឃើញបន្ទប់លេងរបស់កូនៗ បន្ទាប់សម្រាប់លេងហ្គេម ទូទឹកកក និងសួននៅខាងក្រៅផ្ទះ៕
ចូលមើលផ្ទះរបស់ Aubameyang ទាំងអស់គ្នា