ស្ដាយ​ណាស់!​ ប្រដាល់​ផ្អាក​២សប្ដាហ៍​ ប៉ះ​ចំ​គូ​ដែល​គេ​ចង់​មើល​ អេលីត​ ចំរើន​ ម៉ឺន​ មេឃា​

  • 2020-12-02 09:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​ កូវីដ​ ១៩​ នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ផ្អាក​ សាលា​រៀន​មួយ​ចំនួន​ និង​វិស័យ​កីឡា​ក៏​ត្រូវ​ពន្យារពេល​ ឬ​សកម្មភាព​ផង​ដែរ​ដើម្បី​បង្ការ​ពី​ការ​រីក​រាលដាល​រយៈពេល​សិន។​ ដោយ​ឡែក​ការ​ពន្យារពេល​នេះ​ក៏​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​២​ នៃ​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​របស់​សង្វៀន​ CNC​ ផង​ដែរ​ ខណៈ​ដែល​ អេលីត​ ចំរើន​ និង​ ម៉ឺន​ មេឃា​ កំពុង​បុក​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ប៉ះ​គ្នា​នេះ។​

ម៉ឺន មេឃា (ឆ្វេង)

អ្នក​និយម​តាម​ដាន​គុន​ខ្មែរ​គឺ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នា​ជំនួប​រវាង​កីឡាករ​ទាំង​២នាក់​នេះ​ ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​ខ្លាំង​ និង​កំពុង​ឡើង​កូដ​ដូច​គ្នា​ ស្រប​ពេល​ការ​ប្រកួត​ចុង​ក្រោយៗ​នេះ​សុទ្ធតែ​មិន​ចាញ់។​ រំលឹក​ដែរ​ថា​ បើ​តាម​ការ​កំណត់​របស់​ CNC​ នោះ​គឺ​ អេលីត​ ចំរើន​ ត្រូវ​ប៉ះ​ ម៉ឺន​ មេឃា​ នៅ​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី២​ ដើម្បី​បន្ត​ដំណើរ​ទៅ​ប៉ះ​ ឃឹម​ បូរ៉ា​ យក​ខ្សែក្រវាត់​តែ​ម្ដង។​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ម្សិលមិញ​នេះ​បាន​ប្រកាស​ហើយ​ថា​ គ្រប់​ស្ថានីយ​ទាំង​អស់​ត្រូវ​ផ្អាក​ការ​ប្រកួត​ ២​សប្ដាហ៍​សិន​ដើម្បី​បង្ការ​ជំងឺ​ កូវីដ​ ១៩ ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម