បុរសម្នាក់សម្រេច​រៀបការជាមួយតុក្កតាសិច បន្ទាប់ពីស្រឡាញ់គ្នា ១៨ខែ

  • 2020-12-04 04:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​ហើយ​ដែល​បាន​កើត​ឡើង​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​ ទាក់ទង​នឹង​បុរសម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Yuri Tolochko ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករកាយវប្បកម្ម របស់​សាធារណរដ្ឋ Kazakhstan។

បុរសរូប​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​មួយ​ពេល​សម្រេច​រៀបការ​ជាមួយ​នឹង​តុក្កតាសិច បន្ទាប់ពីសុំ​នាង​រៀបការ​កាល​ពី​ខែធ្នូ ឆ្នាំ២០១៩។ តាមពិត​មង្គល​ការ​ត្រូវ​រៀបចំ​កាលពីខែមីនា ប៉ុន្តែ​ដោយសារផ្ទុះ​ករណី​ជំងឺ កូវីដ១៩ ទើប​ត្រូវពន្យារ​រហូត​ដល់ខែតុលា ប៉ុន្តែត្រូវ​ខកខានទៀត និង​ចុងក្រោយ​ទើប​បាន​រៀបការ​ជា​ស្ថាពរ​នៅ​ខែវិច្ឆិកា។

Tolochko បាន​និយាយថា​ លោក​បាន​ជួប​ Margo នៅក្នុង​បារ​មួយ​កន្លែង​ ហើយ​ក៏ចាប់​ផ្ដើម​ស្រឡាញ់​តែម្ដង៕

ប្រភព៖ sportbible   ​