ស្បែកមុខនៅតែចាំស្អាតទោះបីផាត់មុខរាល់ថ្ងៃ បើដឹងតិកនិកថែស្បែកជាមួយគ្រីមអាមេរិក ២មុខនេះ

  • 2021-01-16 09:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តៗសុភាពនារីយើងភាគច្រើនតែងតែផាត់មុខជារៀងរាល់ថ្ងៃ ព្រោះការផាត់មុខទោះបីស្ដើងឬ ក្រាស់ក្ដី គឺជួយលើកសម្រស់ពួកគាត់បានមួយកម្រិតទៀត។ បើចេះផាត់មុខតែម្យ៉ាង ដោយមិនមានវិធីសាស្ត្រថែទាំត្រឹមត្រូវ ស្បែកមុខងាយរងប្រតិកម្មពីបរិយាកាសខាងក្រៅ ឆាប់ទ្រុឌទ្រោម ងាយជ្រីវជ្រួញ ឬឡើងស្នាមអុជខ្មៅជាមិនខាន។

ការពារប្រសើរជាងព្យាបាល តោះ! មកដឹងតិចនិកសម្ងាត់ដែលយើងត្រូវតែធ្វើបន្ទាប់ពី Makeup ពេញមួយថ្ងៃរទ ដើម្បីសុខភាព និងសម្រស់ផ្ទៃ ៖

១. ការសម្អាតមុខទ្វេដង ៖ យើងត្រូវប្រើប្រាស់ ទឹកជូតសម្អាតគ្រឿងសម្អាងជាមុនសិនដូចជា Cleansing Oil ឬ ក្រដាសសើមសម្រាប់ជូតសម្អាតគ្រឿង Makeup រួចសឹមលាងមុខជាមួយ ហ្វូមតាមក្រោយ ព្រោះការលាងសម្អាតជាមួយហ្វូមតែមួយមុខមិនអាចសម្អាតអស់ជាតិម្សៅនៅលើផ្ទៃមុខបានស្អាតល្អទាំងអស់ទេ។

២. បន្ទាប់ពីលាងមុខរួច ៖ ប្រើប្រាស់ Toner បន្ទាប់ពីលាងសម្អាតមុខរួច គឺ ដើម្បីបញ្ជាក់ថាស្បែកមុខយើងពិតជាបានសម្អាតបានស្អាតល្អ មិនសល់ដី ឬកំណកម្ស៉ៅនៅលើផ្ទៃមុខឡើយហើយដើម្បីរក្សាតុល្យភាពស្បែកមុខយើងកុំឲ្យស្ងួត ឬខ្លាញ់ពេក។ ពេលដែលយើងលាងមុខបានស្អាតនោះផលិតផលថែរក្សាមុខដែលយើងលាបតាមក្រោយ និងជ្រាបចូលមុខបានយ៉ាងល្អ។

៣. ប្រើប្រាស់សេរ៉ូម ៖ គួរលាបសេរ៉ូមបន្ទាប់ពីជូត Toner រួច។ សេរ៉ូមជួយបំពេញជាតិទឹក និងចូលទៅក្នុងផ្ទៃមុខបានជ្រៅបំផុតហើយធ្វើឲ្យស្បែកមុខយើងមានសុខភាពល្អ មិនងាយរងប្រតិតកម្មពីកម្តៅ ឬធូលីដី។

៤. ជម្រុះកោសិកាចាស់ៗចេញ ៖ ធ្វើពី១ ទៅ ២ដងក្នុងមួយសប្ដាហ៍។ ការជម្រុះកោសិកាចាស់ៗ អាចធ្វើបានតាមរយៈការស្ក្រាប់មុខ ឬ ការបិទម៉ាសឲ្យត្រូវតាមប្រភេទស្បែកមុខ។ ការជម្រុះកោសិកាចាស់ៗ នឹងធ្វើឲ្យស្បែកមុខយើងភ្លឺថ្លាមកវិញ និងធ្វើឲ្យផលិតផលលាបមុខរបស់យើងជ្រាបចូលមុខបានយ៉ាងល្អ ឆាប់ឃើញលទ្ធិផល។

៥. លាបឡេបំប៉នស្បែកមុខ ៖ ការផាត់មុខរាល់ថ្ងៃ ធ្វើឲ្យស្បែកមុខប្រឈមនឹង ភាពជ្រីវជ្រួញ ហើយស្ងួត ប្រែទៅជាស្តើង ឡើងអាចម៍រុយ ឬ ជាំ បើសិនជាយើងលាងសម្អាត និងថែរក្សាមិនបានល្អ។ ការលាបឡេបំប៉នស្បែកដែលមានជាតិសំណើមខ្ពស់ ជំនួយឲ្យស្បែកមុខមានពណ៌ស្មើស្អាត មិនងាយឡើងជ្រួញ និង ជួយឲ្យ Makeup យើងចូលមុខបានល្អ។

ផលិតផលថែបំប៉នស្បែក ២មុខ ដែលអ្នកគួរមាន និង ប្រើជាប្រចាំរាល់ថ្ងៃ គឺ Max Beauty Cream និង Plant Extract ដែលជាផលិតផលរបស់សហរដ្ឋអាមេរិក ផ្សំឡើងពីសារជាតិធម្មជាតិ គ្មានជាតិឡេកាត់ស្បែកឲ្យស និង ផ្តល់សំណើមខ្លាំងដល់ស្បែក សមស្របសម្រាប់ស្បែកមុខគ្រប់ប្រភេទ ។

ក្រៅពីផ្ដល់ជាតិទឹកខ្ពស់ដល់ស្បែកមុខ Max Beauty Cream ជួយទប់ស្កាត់ភាពជ្រីវជ្រួញ បំបាត់ស្នាមដក់ ជ្រួញ និងផ្នត់ជ្រៅៗហើយវាជួយបន្តឹងស្បែកមុខ បំបាត់ស្ដើងក្រហមនឹងជួយព្យាបាលស្បែកដែលធ្លាប់ប្រើប្រាស់ផលិតផលខុសពីមុនមក។ សម្រាប់ស្បែកដែលឡើងជាំ ឬ កើតអាចម៍រុយយូរឆ្នាំ គួរប្រើ Plant Extract ដែលមានប្រសិទ្ធខ្ពស់អាចព្យាបាលបញ្ហាទាំងនេះបាន ហើយថែមទាំង ជួយឲ្យស្បែកកាន់តែមានសុខភាពល្អថ្លាបែបធម្មជាតិថែមទៀត។

លាបពេលយប់មុនគេង និង មុនពេលចាប់ផ្តើមប្រើគ្រឿងសម្អាង ដើម្បីទទួលបានផ្ទៃមុខស្រស់ថ្លា និង Makeup ចូលមុខល្អនៅពេលព្រឹក ហើយជាប់បានយូរ និងមិនខូចស្បែកមុខ។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

ហ្វេសប៊ុកផេក ៖ ALIGO-COLTD

លេខទូរស័ព្ទ ៖ 069 907 069 ៕

វិជ្ជនី

អត្ថបទពេញនិយម