ទៅមើលសម្រស់កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងខ្លួនដូចព្រះនាងថ្ងៃមង្គលការម៉ាក់មីង

  • 2021-01-24 05:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការដ៏អធិកអធមបំផុតរបស់ប្អូនស្រីថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលរៀបចំនៅគេហដ្ឋានរបស់លោកផ្ទាល់នោះ បានប្រព្រឹត្តិទៅដោយរលូន មានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ សុទ្ធតែអ្នកមុខអ្នកការ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងវត្តមានអ្នកសិល្បៈជាច្រើនរូបទៀត ។

នៅក្នុងពិធីមង្គលការនោះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកូនស្រីដ៏ស្រស់ស្អាត ព្រមទាំងបានពោលពាក្យថា «ទេពអប្សរតូច របស់លោកពុក» ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះបានបង្ហាញពីសម្រស់ដ៏គួរឱ្យស្រឡាញ់របស់កូនស្រីអ្នកឧកញ៉ា ក្នុងឈុតរ៉ូបពណ៌ស លម្អទៅដោយរំភើយស និងបូរសក់ពណ៌សពិតជាលេចធ្លោ ដូចពាក្យរបស់អ្នកឧកញ៉ាដែលហៅកូនស្រីថាជា ទេពអប្សរ ពិតជាមិនខុសឡើយ ។

ក្នុងពិធីមង្គលការប្អូនថ្លៃស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ ដែលបានរៀបចំឡើងទៅគន្លងប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជូន ពិសេសបំផុតនោះ គឺជាពិធីដ៏ធំបំផុត ដែលអ្នកឧកញ៉ាបានរៀបចំឡើងឱ្យស័ក្ដិសមទៅនឹងកិត្តិយសរបស់ក្រុមគ្រួសារលោក ៕

អត្ថបទពេញនិយម
បិទ