កក្រើក​ក្រុង​សៀមរាបហើយ! ​ក្រុម​របស់​ វិសាខា ប៉ះ ក្រុម​របស់ វ៉ា

  • 2021-01-27 04:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ពេល​​ដ៏​ខ្លី​ខាង​មុខ​នេះ​ក្រុម​របស់​សៀមរាប​ ​នឹង​ទទួល​ក្រុម​របស់ គួន ម៉ុម ដែល​មាន ផុល រតនៈ និង ស៊ួន ចាន់ណារ៉ូ ​និង វឿន វាសនា នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​​ ស៊ួន ចាន់ណារ៉ូ ​បាន​ប្រាប​ឲ្យ Sabay ដឹង​មុន​នេះ​ថា ​ពេលវេលា​ប្រកួត​ នឹង​ចាប់ផ្ដើម​ឆាប់​ៗ​នេះ (​ មិន​ទាន់​ដឹង​ច្បាស់​កំពុង​ចរចា​ ) ។ ​ស្រប​ពេល​​ដៃ​គូ​ខាង​សៀមរាប មាន វ៉ា, ឌី ពោធិ៍សាត់, ចាវ ពោធិ៍សាត់ និង សីហា អន្លង់វែង​ ។

បញ្ជាក់​ថា ការ​ប្រកួត ៤ ស្មើ​នេះ​បញ្ជប់​ នឹង​មាន​ការ​ប្រកួត ៣ ស្មើ​មួយ​គូ​ទៀត ដោយ​វិសាខា ដក​ម្នាក់​ចេញ ប៉ះ ក្រុម​គូ​នេះ​ដដែល ដក​ម្នាក់​ចេញ​ដូចគ្នា​ ​។ ​ការ​ប្រកួត​​នេះ​គឺ​ជា​ការ​ប្រកួត​មិត្ត​ភាព​ក្រៅ​ផ្លូវ​ការ ​ដោយ​ក្រុម​របស់​ ស៊ួន ចាន់ណារ៉ូ ​ចេញ​លេង​ ដើម្បី​ដក​ស្រង់​បទ​ពិសោធ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

បិទ