Apple ចាប់ដៃជាមួយ តៃវ៉ាន់ ផលិតបន្ទះបង្ហាញកម្រិតខ្ពស់មិនធ្លាប់មានបំពាក់លើ VR/AR របស់ខ្លួន
- 2021-02-11 04:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចាប់ដៃជាមួយ តៃវ៉ាន់ ផលិតបន្ទះបង្ហាញកម្រិតខ្ពស់មិនធ្លាប់មានបំពាក់លើ VR/AR របស់ខ្លួន
ចន្លោះមិនឃើញ
Apple និង TSMC ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់តៃវ៉ាន់ កំពុងសហការណ៍គ្នាផលិតបន្ទះបង្ហាញ OLED កម្រិតខ្ពស់ ត្រៀមបំពាក់លើឧបករណ៍ VR និង ARរបស់Apple នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Nikkei Asia។
បន្ទះបង្ហាញទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឯការិយាល័យ Longtan Science Park របស់ Apple នៅឡើយ ដែលស្ថិតនៅជិតរោងចក្ររបស់ TSMC ក្នុងតំបន់ដូចគ្នា លើទឹកដីតៃវ៉ាន់។
ក្នុងរបាយការណ៍ពីប្រភពខាងលើមានចំណុចសំខាន់ពីរ ដោយទី១ បន្ទះបង្ហាញ OLED នឹងផលិតដោយប្រើឧបករណ៍ផលិតបន្ទះឈីបរបស់ TSMC ដែលមានស្រាប់ ដោយធ្វើឱ្យការវិនិយោគមិនទាមទារការស្រាវជ្រាវ និងការអភិវឌ្ឍន៍អស់ច្រើនបន្ថែមនោះទេ។ ទី២ គឺបន្ទះបង្ហាញ OLED នឹងត្រូវផលិតដោយរួមបញ្ចូលគ្នាជាមួយបន្ទះឈីបតែម្ដង ដើម្បីឱ្យវាមានប្រសិទ្ធភាពប្រើប្រាស់ខ្ពស់ និងចំណេញទំហំពេលបំពាក់លើឧបករណ៍ AR ឬ VR។
គួរបញ្ជាក់ថា ក្រៅពីសហការណ៍ជាមួយ TSMC ខាង Apple ក៏ត្រូវបានរាយការណ៍ថា បានជួលអ្នកជំនាញកំពូលៗពី រោងចក្រផលិតបន្ទះបង្ហាញ AU Optronics ក្នុងទឹកដីតៃវ៉ាន់ដូចគ្នា ដើម្បីធ្វើការនៅលើបន្ទះបង្ហាញខ្នាតទំហំ ១អ៊ិញ៕