បើអាចបញ្ឈប់ការគិតលើរឿងទាំងនេះបាន អ្នកសក្តិសមជានារីឆ្លាតយ៉ាងពិតប្រាកដ

  • 2021-03-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​អ្នក​ពិត​ជា​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​​ជា​នារី​ដ៏​ឆ្លាត​វៃ​ម្នាក់​មែន រឿង​មួយ​ចំនួន​អ្នក​គួរ​តែ​បញ្ឈប់​ការ​គិត​ពី​ឥលូវ​​នេះ​ទៅ។

១. ឈប់​រំពឹង​ភាព​រីក​រាយ​ពី​អ្នក​ដទៃ​

សុភមង្គល គឺ​ជា​​អ្វី​ដែល​កើត​ឡើង​ចេញ​ពី​ខ្លួន​យើង។ ​​ដូច្នេះ ​ត្រូវ​​ចេះ​​ផ្តើម​ចេញ​ពី​ខ្លួន​ឯង ហើយ​បន្ទាប់​មក​​ចែក​រំលែក​វា​ជាមួយ​អ្នក​ដទៃ នោះ​អ្នក​នឹង​ដឹង​ថា ​ភាព​រីក​រាយ​ពិត​ប្រាកដ​គឺ​កើត​ចេញ​ពី​​ខ្លួន​អ្នក​ដែល​បង្កើត​វា​ឡើង។

​២. ​ឈប់​កុហក​ខ្លួន​ឯង

​ការ​កុហក​ខ្លួន​ឯង​​ញឹក​ញាប់ ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​ដោះ​ស្រាយ​បញ្ហា។ ​ដូច្នេះ ​កុំ​បណ្តោយ​ឲ្យ​ជីវិត​ពិត​ត្រូវ​ប្រឈម​បញ្ហា​លំបាក​ច្រើន​ជាង​នេះ​អី​។

៣. ​ឈប់​​​ដាក់​ខ្លួន​ឯង​ក្នុង​អតីត​កាល

​​រវល់​តែ​ខ្វល់​ពី​អតីតកាល​ច្រើន​ពេក អ្នក​នឹង​បាត់​បង់​ឱកាស​ល្អ​ៗ​នៅ​ពេល​បច្ចុប្បន្ន​មិន​ខាន។ ​ដូច្នេះ​រឿង​ដែល​មិន​អាច​ត្រលប់​បាន​ទេ ​គួរ​តែ​ឈប់​គិត​ទៅ។

៤. ឈប់​គិត​ថា ​ខ្លួន​​ឯង​មិន​ទាន់​រួច​រាល់

ពេល​ខ្លះ ​​យើង​​បែរ​ជា​​ប្រាប់​ខ្លួន​ឯង​ឲ្យ​រង់​ចាំ​សិន​ដើម្បី​ត្រៀម​ខ្លួន រហូត​មិន​ព្រម​ចាប់​ផ្តើម ដែល​បណ្តោយ​ឲ្យ​ឱកាស​ល្អ​ៗ​របូត​បាត់។ ​​សាក​ល្បង​ចាប់​ផ្តើម​អ្វី​បន្តិច​ៗ​សិន ​នោះ​អ្នក​នឹង​ដឹង​ថា អ្នក​ពិត​ជា​ធ្វើ​វា​បាន។

៥. ​ឈប់​រត់​គេច​ពី​បញ្ហា

​ចាក​​ចេញ​ពី​អតីត​កាល ​រំលឹក​វា​ជា​មេរៀន​សំខាន់ ហើយ​ពង្រឹង​ខ្លួន​ឯង​រាល់​ថ្ងៃ​ នោះ​អ្នក​នឹង​ហ៊ាន​​ដោះ​ស្រាយ​បញ្ហា​ពិបាក​ៗ​បាន​ជា​មិន​ខាន។

​៦. ឈប់​រត់​ប្រណាំង​នឹង​អ្នក​ដទៃ

កំណត់​គោល​ដៅ ដោយ​ប្រៀប​ធៀប​​ជាមួយ​ខ្លួន​ឯង​​នឹង​អតីតកាល។ ​រៀន​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ជា​មុន កុំ​មើល​​ងាយ​ខ្លួន​ឯង​ដោយ​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឲ្យ​សោះ៕​

​​

ប្រភព៖ goodlifeupdate   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម