មកស្គាល់ស្ត្រីជើងខ្លាំងទាំង ១០ រូបខាងផ្នែកវិទ្យាសាស្ត្រ

  • 2021-03-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើនអោយតែចាប់ផ្ដើមនិយាយពីរឿងវិទ្យាសាស្ត្រ អ្វីដែលអ្នកអាចនឹងគិតដល់មុនគេនោះគឺជាវិស័យមួយដែលអ្នកមានអាជីពនេះភាគច្រើនជាមនុស្សប្រុស។ អ្នកវិទ្យាសាស្រ្តភេទស្រី ទាំង ១០ រូបនេះហើយដែលបានចូលរួមចំនែកយ៉ាងធំធេងដល់វិស័យមួយនេះ៖

Ada Lovelace - គណិតវិទូ

Lovelace ត្រូវបានគេចាត់ទុកថាជាអ្នកសរសេរ Program កុំព្យូទ័រ និង ជាអ្នកអ្នកដែលគិតគូរថាមានម៉ាស៊ីនដ៏មានថាមពលអាចធ្វើរឿងជាច្រើនដំបូងគេ មុនពេលកំព្យូទ័រជំនាន់ថ្មីសព្វថ្ងៃនេះត្រូវបានបង្កើតទៅទៀត។

Marie Curie - រូបវិទូ និង គីមីវិទូ

សមិទ្ធិផលក្នុងចំណោមស្នាដៃជាច្រើនរបស់ Curie រួមមានការរកឃើញនូវវិទ្យុសកម្ម និងបង្កើតម៉ាស៊ីន X-ray ចល័តដែលត្រូវបានប្រើក្នុងកំឡុងសង្គ្រាមលោកលើកទី ១។ នៅឆ្នាំ ១៩០៣ Curieបានក្លាយជាស្ត្រីដំបូងគេដែលបានទទួលពានរង្វាន់ណូបែល ផ្នែករូបវិទ្យា និង ផ្នែកគីមីវិទ្យាដែលធ្វើឱ្យនាងក្លាយជាមនុស្សទីមួយដែលទទួលបានពានរង្វាន់ពីរដង។

Janaki Ammal - រុក្ខវិទូ

Ammal ជាអ្នកវិទ្យាសាស្ត្ររុក្ខជាតិដំបូងគេរបស់ឥណ្ឌា ហើយជាអ្នកវិទ្យាសាស្រ្តដែលនៅពីក្រោយការបង្កើតពូជរុក្ខជាតិកូនកាត់ជាច្រើនប្រភេទដែលនៅតែដាំដុះនាពេលបច្ចុប្បន្ននេះ។ លោកស្រីក៏បានតស៊ូយ៉ាងស្វិតស្វាយដើម្បីការពារជីវៈចម្រុះនៃប្រទេសឥណ្ឌា។

Chien-Shiung Wu - រូបវិទូ

Wu ជាអ្នកវិទ្យាសាស្រ្តដំបូងគេដែលបានបញ្ជាក ទ្រឹស្ដីរបស់ Enrico Fermi ពីការបំបែកបេតាវិទ្យុសកម្ម។ របកគំហើញនេះនាំឱ្យមានរង្វាន់ណូបែលដែលត្រូវបានប្រគល់ជូនមិត្តរួមការងារប្រុសរបស់នាងដោយតួនាទីសំខាន់របស់ Wu នៅក្នុងការពិសោជន៏នេះត្រូវបានគេមើលរំលង។

Katherine Johnson - គណិតវិទូ

ការគណនានៃគន្លងមេកានិចរបស់ Johnson ក្នុងនាមជាបុគ្គលិករបស់ Nasa ក្នុងការបញ្ជូនជាតិអាមេរិចទៅទីអវកាសដំបូងបំផុត។ រឿងរ៉ាវជីវិតគាត់ កាន់តែល្បីល្បញថែមទៀតនៅពេលដែលត្រូវបានយកទៅបញ្ចូលនៅក្នុងភាពយន្ត Hidden Figures។

Rosalind Franklin - គីមីវិទូ

Franklin ត្រូវបានគេស្គាល់ដោយសារស្នាដៃបដិវត្តរបស់គាត់ក្នុងការរកឃើញរចនាសម្ព័ន្ធ Double Helix របស់ DNA។ តែគួរអោយសោយស្ដាយ គាត់បានទទួលមរណភាព ៤ ឆ្នាំមុនពេលមិត្តរួមការងារបុរសរបស់នាងទទួលបានរង្វាន់ណូបែលនៅឆ្នាំ ១៩៦២ ។

Vera Rubin - តារាវិទូ

Rubin រកឃើញអត្ថិភាពនៃ Dark Matter ដែលត្រូវបានគេប្រៀបធៀបទៅនឹងកាវដ៏ចម្លែកដែលធ្វើអោយសកលលោកយើងនេះមានលក្ខណះដូចដែលស្គាល់សព្វថ្ងៃនេះ។ ការរួមចំណែករបស់នាងត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏សំខាន់បំផុតមួយនៃសតវត្សរ៍ទី ២០ ដែលធ្វើអោយអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ថាគួរតែទទួលបានពានរង្វាន់ណូបែល។

Gladys West - គណិតវិទូ

ការងាររបស់ West នៅក្នុងការអភិវឌ្ឍគំរូគណិតវិទ្យានៃរាងផែនដីបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា GPS ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ នុងឆ្នាំ ២០១៨ គាត់ត្រូវបានបញ្ជូនទៅចូលរួមក្នុងមហាវិទ្យាល័យទ័ពអាកាសសហរដ្ឋអាមេរិកនិងមហាវិទ្យាល័យអ្នកបើកយន្តហោះ ដែលជាកិត្តិយសមួយក្នុងចំណោមបញ្ជាការកងទ័ពអាកាសខ្ពស់បំផុត។

Flossie Wong-Staal - ជីវវិទូ

Wong គឺជាអ្នកវិទ្យាសាស្ត្រដំបូងគេដែលបានចម្លង (Clone) មេរោគអេដស៍និងបង្កើតផែនទីនៃហ្សែនរបស់វាដែលនាំឱ្យមានការធ្វើតេស្តរកវីរុសនេះ។

Jennifer Doudna - ជីវគីមីវិទូ

Doudna ជាអ្នកចូលរួមផ្ដួចផ្ដើម ក្នុងការបង្កើត CRISPR ដែលជាបច្ចេកវិទ្យាឈានមុខគេក្នុងការកែសម្រួលហ្សែន ដែលត្រូវបានគេចាត់ទុកថាវិធីដែលអាចបញ្ចប់ជំងឺគ្រប់ប្រភេទសូម្បីតែ មហារីក។

ប្រភព៖ Discovermagazine   ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម