ម៉ន វីរៈ ​បាន​ទៅ​ផ្ទះ​វិញ​មែន​ តែ​ត្រូវ​​​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​ម្ដង​ទៀត​នៅផ្ទះ​ក្រោយ​ពេល​១៤​ថ្ងៃ​

  • 2021-05-12 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ​ ម៉ន វិរៈ ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវិដ​១៩​ហើយ ​និង​​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ហើយ ​ក្រោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​​លើក​ទី​៦ អវិជ្ជមាន​ តែ​យ៉ាង​ណា​គេ​ត្រូវ​រង់ចាំ​ការ​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​ម្ដង​ទៀត​នៅ​ផ្ទះ​របស់​ខ្លួន​ក្រោយ​រយៈ​១៤​ថ្ងៃ​​នៃ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ ។

​ក្រោយ​ពេល​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ គេ​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២១​។​ ទាក់​ទង​សុខភាព​របស់​គេ​ក្រោយ​ពេល​ព្យាបាល​ វិរៈ បញ្ជាក់​ថា មិន​មាន​អ្វី​ទាំង​អស់​គឺ​នៅ​ធម្មតា។ ចំណែក​រឿង​​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​នេះគឺ​តាម​ដាន​សុខភាព និង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​ ហើយ​រង់​ចាំ​​រយៈ​ពេល​១៤​ថ្ងៃ​​គិត​ចាប់​ពី​​ថ្ងៃ​​ដែល​បាន​មក​ដល់​​ផ្ទះ។

វីរៈ បន្ថែម​ទៀត​ថា ក្រោយ​ពេលល​១៤​ថ្ងៃ​​ក្រុម​គ្រូពេទ្យ​ នឹង​មក​យក​សំណាក​ក្រុម​គ្រួសារ​របស់​គេ​ទាំង​អស់​​ម្ដង​​ទៀត​ជា​លើក​ចុង​ក្រោយ​​ ហើយ​បើ​សិន​អត់​មាន​ទេ​នោះ​គេ​អាច​​ធ្វើដំណើរ​ទៅ​ណា​មក​ណា​បាន​ធម្មតា​៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​