វេង​ សុភ័ក្រ​ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ខណៈ​ តាញ់​ មករា​ និង​ វិឆ័យ​ ចាំ​អ៊ុត​ប្រកួត​ចុង​ក្រោយ

  • 2021-05-17 02:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​គោជល់​ នៅ​សង្វៀន​ CNC​ បាន​រក​ឃើញ​ជើង​ខ្លាំង​១រូប​ទៀត​ហើយ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​ វេង​ សុភ័ក្រ។​

សុភ័ក្រ ប្រកួតពីមុនៗ

ក្នុង​ពូល​ B​ នេះ​នៅ​ប្រទាញប្រទង់​គ្នា​បន្តិច​រវាង​ តាញ់​ មករា​ និង​ សោម​ វិឆ័យ​ ដោយ​សារ​តែ​២ប្រកួត​គឺ​ ឈ្នះ​១​ និង​ចាញ់​១​ ដូច​គ្នា។​ ប៉ុន្តែ​ តាញ់​ មករា​ ឈ្នះ១​ ចាញ់​១​ នេះ​ទើប​មាន​៣ពិន្ទុ​នោះ​ទេ​ ព្រោះ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​ធ្វើ​ទម្ងន់​មិន​បាន​ក្នុង​ប្រកួត​ដំបូង​ ដូច្នេះ​មិន​ទទួល​បាន​ពិន្ទុ​ឡើយ។​

រវាង​ មករា​ និង​ វិឆ័យ​ គឺ​ វិឆ័យ​ មាន​តែម​ឡើង​ជាង​ ព្រោះ​កំពុង​មាន​៤ពិន្ទុ​ក្នុង​ដៃ​ ដូច្នេះ​បើ​ប្រកួត​ចុង​ក្រោយ​គេ​ឈ្នះ​ វេង​ សុភ័ក្រ​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បើ​ទោះ​ តាញ់​ មករា​ ឈ្នះ​ប្រកួត​ចុង​ក្រោយ​ដែរ​ក៏​ដោយ។​ មួយ​វិញ​ទៀត​ដែរ​អាច​និយាយ​បាន​ថា​ វេង​ សុភ័ក្រ​ ចង់​ឲ្យ​នរណា​ឡើង​គឺ​ឡើង​ មាន​ន័យ​ថា​បើ​គេ​ប្រឹង​វ៉ៃ​ឲ្យ​ឈ្នះ​ វិឆ័យ​ គឺ​ តាញ់​ មករា​ ឈ្នះ​ ឡុង​ ឡា​ បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ហើយ។​ តែ​បើ​ សុភ័ក្រ​ ទម្លាក់​ ឬ​វ៉ៃ​លេងៗ​ឲ្យ​ សោម​ វិឆ័យ​ ឈ្នះ​គឺ​អ្នក​ទាំង​២​ដឹកដៃ​គ្នា​ទៅ​វគ្គ​ខ្វែង​បន្ត។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥​ ឧសភា​ ២០២១​ នេះ​ វេង​ សុភ័ក្រ​ ឈ្នះ​ ឡុង​ ឡា​ ទឹក៤​ ចំណែក​ តាញ់​ មករា​ ឈ្នះ​ពិន្ទុ​ សោម​ វិឆ័យ។​ សម្រាប់​ពូល​នេះ​ សុភ័ក្រ​ មាន​៦ពិន្ទុ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។​ សោម​ វិឆ័យ​ មាន​ ៤ពិន្ទុ​ ឈ្នះ​១​ ចាញ់១​ រីឯ​ តាញ់​ មករា​ ឈ្នះ​១ ​និង​ចាញ់​ស្វ័យប្រវត្តិ១​ មាន​៣ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម