ខេត្តតាកែវផ្ទុះឆ្លងខ្លាំង ប្រកាសថ្ងៃនេះ ត្រឹម១ឃុំ រកឃើញអ្នកឆ្លងជិត ៣០នាក់វិជ្ជមានកូវីដ

  • 2021-05-18 06:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះឆ្លងតៗគ្នា ពលរដ្ឋច្រើននាក់នៅក្នុងឃុំមួយ ក្នុងស្រុកបាទី ជិត៣០នាក់ឆ្លងកូវីដ១៩។ នេះបើតាមព័ត៌មានដែលទទួលបានរដ្ឋបាលខេត្តតាកែវ។

នាថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវបានប្រកាសករណីវិជ្ជមានកូវីដ១៩ លើមនុស្ស ៤៨ នាក់ ដែលក្នុងនោះ មនុស្សប្រមាណ ២៨ នាក់ នៅក្នុងភូមិ ពូនភ្នំ ឃុំ ត្រពាំងសាប ស្រុក បាទី បានឆ្លងកូវីដ ដែលភាគច្រើននៃពួកគេ គឺជា អាជីវករ កសិករ កុមារ កម្មករ និងកម្មការិនីរោងចក្រ។

ពលរដ្ឋដែលឆ្លងកូវីដ១៩ ទាំង ៤៨ នាក់នោះមាន ៖

១. ឃុំត្រពាំងសាប មានចំនួន ២៨ នាក់

២. ឃុំ ដូង មានចំនួន ១២ នាក់

៣. ឃុំ ចម្បា មាន ៣នាក់

៤. ឃុំ កំពែង មាន ២នាក់

៥. ឃុំ ព្រៃខ្លា ៣នាក់

អត្ថបទ ៖ មេខាឡា