ប្រមុខរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមកីឡាជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់វិញហើយ
- 2021-05-25 08:56:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមុខរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមកីឡាជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់វិញហើយ
ចន្លោះមិនឃើញ
នេះបើតាមការបង្ហោះលើហ្វេបុកផេក Cambodia SEA GAMES 2023 បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមកីឡាជម្រើសជាតិអាចប្រមូលផ្ដុំហ្វឹកហាត់វិញហើយ ប៉ុន្តែក្នុងក្របខណ្ឌបិទខ្ទប់។
ឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងក្រោយបញ្ចប់កិច្ចប្រជុំព្រឹកមិញនៅ NOCC ថាដោយសារតែស៊ីហ្គេម លើកទី៣១ ច្បាស់ការ ១០០% ថានឹងរៀបចំហើយ ខណៈពេលវេលាក៏ជិតមកដល់ទៀតនោះ ឥលូវសម្ដេចតេជោ បានអនុញ្ញាតឲ្យក្រុមជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់វិញហើយ។ ត្រង់ចំណុចនេះឯកឧត្ដមបានបញ្ជាក់ថា សហព័ន្ធណាដែលមានកន្លែងហ្វឹកហាត់មានសុវត្ថិភាពគឺអនុញ្ញាតឲ្យប្រមូលផ្ដុំបាន។ មួយវិញទៀតការហ្វឹកហាត់ត្រូវធ្វើឡើងក្នុងក្របខណ្ឌបិទខ្ទប់ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ ១៩ និងបន្តតាមដានសុខភាពកីឡាករ កីឡាការិនី ព្រមទាំងអនុវត្តវិធាន ៣កុំ ៣ការពារបន្តទៀត។
រំលឹកដែរថា កម្ពុជាតាំងពីផ្ទុះព្រឹត្តិការណ៍ ២កុម្ភៈ និងមានកំណើតឆ្លងជំងឺកូវីដ រយៈពេលប៉ុន្មានខែមុននេះភ្នំពេញ និងខេត្តមួយចំនួនត្រូវបានផ្អាកការដំណើរឆ្លងកាត់ក៏ដូចជាអនុវត្តន៍ការបិទខ្ទប់ទៀតទៀត។ ដូច្នេះហើយខាងវិស័យកីឡាក៏ផ្អាកការប្រមូលផ្ដុំហ្វឹកហាត់មកដល់សព្វថ្ងៃ៕ អត្ថបទកែសម្រួល Cambodia SEA GAMES 2023