ពេជ្រ ​សុផាន់​ និយាយ​ពី​សមត្ថភាព​ ពេជ្រ ប៊ុនសិទ្ធ​ ឡើង​សង្វៀន​ជា​ថ្មី​ស្អែក​នេះ...​

  • 2021-07-01 08:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ពេជ្រ ​សុផាន់​ លើក​ឡើង​ពី​សមត្ថភាព​ ប៊ុនសិទ្ធ​ សម្រាប់​ការ​ប្រកួត​ស្អែក​នេះ​គឺ​មិនមានអ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ ពោល​កូន​សិស្ស​បាន​ហាត់​ពេញ​រយៈ​ពេល​១ខែ​មក​ហើយ។​

ប៊ុនសិទ្ធ ប្រកួត​កន្លងទៅ

លោក​ ពេជ្រ ​សុផាន់​ បាន​ឲ្យ​ដឹង​ថា​មុន​នេះ​ថា​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ​គឺ​ ពេជ្រ ​ប៊ុនសិទ្ធ​ បាន​ហ្វឹកហាត់​ក្បាច់​ស្នៀត​ និង​រាងកាយ​រយៈពេល​ប្រហែល​១ខែ​មក​ហើយ។​ ដូច្នេះ​អាច​និយាយ​បាន​ថាត្រៀម​ខ្លួន​បាន​ល្អ​ ដោយ​គ្រាន់​តែ​រូប​គេ​អាក់ខាន​វ៉ៃ​រយៈពេល​យូរ​ប៉ុណ្ណោះ។​

ចំពោះ​ក្ដី​សង្ឃឹម​យក​ជ័យជម្នះ​លើ​ដៃគូ​វិញ​ គ្រូ​ប្រដាល់​មាន​បទ​ពិសោធ​ច្រើន​ខាង​លើ​នេះ​គិត​ត្រឹម​ ៥០/៥០​ ប៉ុណ្ណោះ​ដូច​ដឹង​ស្រាប់​ហើយ​ថា​ ប៊ុសិទ្ធ​ ទើប​តែ​វិល​ចូល​សង្វៀន​ជា​លើក​ទី១​ ក្រោយ​ផ្អាក​៦ខែ​មក​នេះ។​ អ្វី​ដែល​លោក​មើល​ឃើញ​នៅ​ពេល​នេះ​ ប៊ុសិទ្ធ​ ខំប្រឹង​ប្រែង​ខ្លាំង​ និង​ស្ដាប់​ការ​ណែនាំ។​

ប៊ុនសិទ្ធ ពេលឈ្នះដៃគូ

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ ប៊ុនសិទ្ធ​ បាន​ផ្អាក​ឡើង​សង្វៀន​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​មានបញ្ហា​រកាំរកូស​ជា​មួយ​គ្រូ។​ យប់​ស្អែក​នេះ​ ពេជ្រ ​ប៊ុនសិទ្ធ​ នឹង​ត្រូវ​ប្រកួត​តទល់​ជា​មួយ​ ធន់​ អៀងឡេង​ នៅ​លើ​សង្វៀន​គូបូតា​ របស់​បាយ័ន៕​

កម្មវិធីប្រកួត (រូបភាពផេកបាយ័ន)

វីដេអូហ្វឹកហាត់៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម