CAMSOC ការពន្យារពេលស៊ីហ្គេម នៅវៀតណាមក៏ជាឱកាសល្អសម្រាប់កម្ពុជាសម្រួចសមត្ថភាពបន្ថែម
- 2021-07-12 06:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC ការពន្យារពេលស៊ីហ្គេម នៅវៀតណាមក៏ជាឱកាសល្អសម្រាប់កម្ពុជាសម្រួចសមត្ថភាពបន្ថែម
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ថាការលើកពេល ឬពន្យារការប្រកួតស៊ីហ្គេម ចុងឆ្នាំ២០២១ ទៅ ២០២២ ខាងមុខនេះក៏ជាឱកាសល្អសម្រាប់ក្រុមកីឡាកម្ពុជាផងដែរក្នុងការសម្រួចសមត្ថភាពឲ្យរឹតតែខ្លាំងដើម្បីប្រជែងមេដាយ។
ឯកឧត្ដម វ៉ាត់ ចំរើន CAMSOC និង NOCC បានលើកឡើងថា ការលើកពេលប្រកួតស៊ីហ្គេម ចុងឆ្នាំនេះទៅឆ្នាំ២០២២ ក៏ជាឱកាសល្អសម្រាប់កម្ពុជាផងដែរ ដែលមានពេលវេលាបន្ថែមទៀតក្នុងការត្រៀម។ ក្នុងការពន្យារពេលនេះដែរឯកឧត្ដមសូមអំពាវនាវដល់គ្រប់សហព័ន្ធជាតិទាំងអស់ដាក់ផែនការឲ្យបានគត់មត់ និងធ្វើការហ្វឹកហាត់ឲ្យបានសស្រាក់សស្រាំ។
អ្នកជំនាញខាងផ្នែកកីឡារូបនេះបន្ថែមទៀតថា បើទោះជាពេលវេលាប្រកួតយូរមែន ប៉ុន្តែកម្ពុជាក៏ខកខានក្នុងការហ្វឹកហាត់ច្រើនដែរកន្លងទៅដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ ១៩ ជាបន្តបន្ទាប់។
រំលឹកដែរថា ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ស៊ីហ្គេម នៃបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានប៉ុន្មានថ្ងៃមុនរួចមកក៏មានសេចក្ដីសម្រេចថាលើកពេលប្រកួតស៊ីហ្គេម លើកទី៣១ ដែលគ្រោងធ្វើចុងឆ្នាំនេះនៅវៀតណាម ទៅពាក់កណ្ដាល ឆ្នាំ២០២២ វិញដោយសារបញ្ហាប្រឈមមួយចំនួនពី កូវីដ ១៩។ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023៕