ចង់ដើរភ្នំ! តោះមកដឹងពីការរៀបចំសាមញ្ញៗពីអ្នកជំនាញ

  • 2021-07-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់ដើរភ្នំមែនទេ! តោះមកដឹងពីការរៀបចសម្ភារ:សម្រាប់ត្រៀមដើរភ្នំបែបសាមញ្ញពីលោក ជួន ភិរម្យ អ្នកជំនាញដើរភ្នំ២០ឆ្នាំនៅកម្ពុជា។ ខាងក្រោមនេះគឺជាសម្ភារ:ទូទៅសម្រាប់អ្នកដើរភ្នំ៖

លោក ជួន ភិរម្យ អ្នកជំនាញដើរភ្នំ២០ឆ្នាំនៅកម្ពុជា

**១. សម្លៀកបំពាក់៖** អាវដៃវែង(Polyester) និងខោដើរភ្នំ(85% Nylon/15%spandex) អាវរងាវ (ស្រាល Polyester) និងអាវភ្លៀង។

២. ស្បែកជើងសម្រាប់ដើរភ្នំ៖ សមល្អត្រូវជើង មានខ្យល់ចេញចូល, ឆាប់ស្ងួត, ការពារបាតជើង, ទន់ហើយស្រាល និងស្រោមជើងមិនក្រាស់ហើយឆាប់ស្ងួត។

៣. Sleeping bags & pads៖ (Sleeping bags មានច្រើនប្រភេទ តែអាចយកប្រភេទ Top bag &Quilt) ហើយសម្រាប់ Sleeping pads ជ្រើសរើសយកប្រភេទ Air Chamber or Self-Inflating។

៤. តង់៖ ជ្រើសរើសយកតង់ ដែលគុណភាពល្អហើយស្រាល ដូចជា: ប្រភេទតង់ Single wall (1 to 1.3kg) ឬប្រភេទតង់ Double wall (1.5 to 2kg) ហើយអង្រឹងជាជម្រើសដ៍ល្អហើយស្រាល។

រូបថត៖ Unsplash/Muhammad-masood

៥.ផែនទី៖ សម្រាប់ដឹងពីស្ថានភាពផ្លូវ ចំណោត ឬក៍រាបស្មើ ដូចជាផែនទីឋានាលេខា (Topographical Map), Google tools, ត្រីវិស័យ, GPS។

៦. ឈើច្រត់-Trekking poles៖ ចំបាច់ត្រូវមាន ឈើច្រត់-Tekking pole អាចជួយពេលដើរផ្លូវឡើងចុះភ្នំ ហើយត្រូវជ្រើសរើសអាចបត់បានឬ អាចហូតដកចុះឡើងបាន។

៧. អាហារ៖ តើត្រូវដើរភ្នំប៉ុន្មានថ្ងៃ? ជាធម្មតាយើងត្រូវការ ៣០០០ កាឡូរីក្នុង១ថ្ងៃ ស្មើរនឹង០.៣៨៨ក្រាម។

៨. សម្ភារ:ចម្អិនម្ហូប៖ យើងត្រូវជ្រើសរើស សម្ភារ:ចម្អិនដែរស្រាល និងស្រួលចម្អិនម្ហូបបានឆាប់រហ័យ។ ជម្រើសផ្សេងៗឲ្យសហគមន៍យកសម្ភារចម្អិនម្ហូប។

៩.ទឹក៖ ដើរភ្នំទឹកសំខាន់បំផុត អ្នកត្រូវមាន ឧបករណ៍ចម្រោះទឹកស្អាត-Water filters / ក្លរីនឌីអ៊ុកស៊ីត-Chlorine Dioxide/ ទឹកត្រូវដាំឲ្យពុះ ដបដាក់ទឹក។ តើត្រូវស្ពាយទឹកប៉ុន្មានលីត ពេលដើរភ្នំ? ត្រូវគិតថា: ចម្ងាយប៉ុន្មានដើរដល់ប្រភពទឹក? ស្ថានភាពផ្លូវចំណោតខ្លាំងមុនដល់ប្រភពទឹក? ស្ថានភាពអាកាសធាតុ?

រូបថត៖ Unsplash/Alexander Andrews

១០. សម្ភារ:សំខាន់ផ្សេងៗ៖ ថ្នាំដុះធ្មេញ ច្រាសដុះធ្មេញ Dental floss ក្រដាសអនាម័យ, ថ្នាំការពារសត្វល្អិតផ្សេងៗ, First aid, ពិល, ថ្មពិល, វិទ្យុទាក់ទង,Satellite phone ,ម៉ាស៊ីនថតរូប,និង Multi knives tool។

១១.ការវេចខ្ចប់៖ ត្រូវជ្រើសរើសដែលមិនជ្រាបទឹក ហើយត្រូវវេចខ្ចប់សម្ភារ:ទៅតាមលំដាប់៕

អត្ថបទថ្មី