តិចនិក លាក់ចំនួន Like មិនឱ្យអ្នកដទៃមើលឃើញ និងមើលឃើញ Reactions ផ្សេងៗពីអ្នកដទៃ

  • 2021-07-23 03:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ការបង្ហោះរបស់អ្នក គឺអាចលាក់មិនឱ្យអ្នកដទៃមើលឃើញចំនួន Like ឬ Reactions ផ្សេងៗ ហើយអ្នកក៏អាចបិទ មិនចង់មើលឃើញចំនួន Like ឬ Reactions ផ្សេងៗ ដែលអ្នកដទៃបានបង្ហោះដូចគ្នាផងដែរ ដោយបើកនូវមុខងារថ្មីចំនួនពីរដូចមានខាងក្រោមនេះ។

វិធីបិទចំនួន Like ឬ Reactions ផ្សេងៗ៖

  • បើកកម្មវិធី Facebook > Menu > Settings & Privacy > Settings
  • នៅម្ដុំ Preferences > ជ្រើសយក Reaction Preferences

នៅក្នុងមុខងារ Reaction Preferences មានពីរចំណុចសម្រាប់ជ្រើសរើស៖

  • បើកមុខងារ On posts from others មានន័យថា បិទចំនួន Like ឬ Reactions ផ្សេងៗដែលអ្នកមិនចង់មើលឃើញលើ Post ដែលអ្នកដទៃបានបង្ហោះ
  • បើកមុខងារ On your posts មានន័យថា បិទចំនួន Like ឬ Reactions ផ្សេងៗលើ Post ដែលខ្លួនអ្នកបានបង្ហោះ មិនឱ្យអ្នកដទៃឃើញ

ជាលទ្ធផល ចំនួន Like ឬ Reactions នឹងឃើញខាងក្រោមនេះ ដោយការបង្ហោះទាំងរបស់អ្នកដទៃ និងរបស់អ្នក មើលឃើញត្រឹមឈ្មោះពីរបីដំបូងតែប៉ុណ្ណោះ ដែលបាន reacts ប៉ុន្ដែអ្នកនៅតែចុចមើលដឹង បើចុចលើមនុស្សដែល reacts គ្រាន់តែមិនឃើញចំនួនតែប៉ុណ្ណោះ។

មួយវិញទៀត អ្វីដែលអ្នកបានបង្ហោះ អ្នកអាចមើលឃើញចំនួន Reacts ព្រោះអ្នកជាម្ចាស់បង្ហោះ ប៉ុន្ដែការបង្ហោះនោះ អ្នកដទៃនឹងមើលមិនឃើញចំនួន Reacts នោះឡើយ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម