អ្នកប្រដាល់ អ៊ូច ធារិទ្ធ ប្រាប់ដំណើររឿងគេអារកចង់សម្លាប់ប្អូនស្រី
- 2021-07-24 08:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ អ៊ូច ធារិទ្ធ ប្រាប់ដំណើររឿងគេអារកចង់សម្លាប់ប្អូនស្រី
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ ថាហេតុការណ៍នៃការអារកចង់សម្លាប់លើប្អូនស្រីរបស់ខ្លួនកាលពីយប់នេះជនល្មើសគឺមិនដែលស្គាល់ពីមុនមកឡើយ ជាអ្នកជំងឺថ្មីទើបចូលមកព្យាបាលហើយមិនដឹងថាបែកថ្នាំញៀន ឬមានបញ្ហាប្រខួរក្បាលនោះទេទើបធ្វើសកម្មភាពបែប។
អ៊ូច ធារិទ្ធ បានឲ្យដឹងមុននេះថា ប្អូនស្រី និងម្ដាយរបស់គេគឺពុំស្គាល់ជនល្មើស និងធ្លាប់មានគំនុំអ្វីជាមួយពីមុនមកទេ។ ជនល្មើស និងម្ដាយរបស់គេទើបតែចូលមកព្យាបាលជំងីកូដ បាន២ថ្ងៃប៉ុណ្ណោះ។
ធារិទ្ធ បន្ថែមទៀតថា ចំពោះល្មើសម្នាក់នេះមិនដឹងថាមានបញ្ហាខួរក្បាល ឬបែកថ្នាំនោះទេ ពោលគ្រាន់តែឃើញមុខប្អូនស្រីរបស់ខ្លួនក៏ស្ទុះទៅអារកតែម្ដង។ ចំណែកម្ដាយរបស់ អ៊ូច ធារិទ្ធ ភ្លាមៗនោះក៏ស្ទុះងើបមកជួយកូន ប៉ុន្តែងើបមិនរួចហើយត្រូវធ្លាក់ពីលើគ្រែពេទ្យសន្លប់ថែមទៀតផង។
កូនសិស្សលោក ធី ណារិទ្ធ ខាងលើនេះសូមអំពាវនាវដល់សម្ដេចតេជោ ជួយក្រុមគ្រួសាររបស់ខ្លួនផង ព្រោះម្ដាយ និងប្អូនស្រីកំពុងកើតកូវីដបែបនេះហើយ បែរជាមានជួបបញ្ហាដូចនេះទៀត។ រូបគេជាកីឡាករមិនសូវជាមានជីវភាពធូរធានោះទេ ដូច្នេះហើយឥលូវនេះកំពុងជួបការលំបាកខ្លាំងក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
រំលឹកដែរថា យប់មិញនេះប្អូនស្រីរបស់ អ៊ូច ធារិទ្ធ ឈ្មោះ អ៊ូច រាជនី និងម្ដាយបានត្រូវជនល្មើសម្នាក់អារកនៅកន្លែងសម្រាកព្យាបាលជំងីកូវីដ ១៩ ក្នុងពហុកីឡដ្ឋានជាតិ។ ជនរងគ្រោះ អ៊ូច រាជនី របួសដៃដេរចំនួន ១០ថ្នេរ និងកដេរចំនួន៦ថ្នេរ ចំណែកម្ដាយសន្លប់ទើបដឹងខ្លួនវិញ។ ប្រសិនបើបងប្អូនចង់ជួយឧបត្ថម្ភក្រុមគ្រួសារ អ៊ូច ធារិទ្ធ អាចទាក់ទងតាមលេខផ្ទាល់ 096 427 741 2 ៕