Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ កាមេរ៉ាកាន់តែខ្លាំង ប៉ុន្តែជាប់គាំងត្រឹមសេវា 4G

  • 2021-07-30 02:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ មានពីរម៉ូឌែល P50 និង P50 Pro ដោយមិនមាន P50 Pro+ នោះទេ។ ទាំងពីរម៉ូឌែលត្រូវបានបង្កើនសមត្ថភាពកាមេរ៉ាកាន់តែខ្លាំង រួមទាំងមានជម្រើសលើបន្ទះឈីប រីឯចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Huawei បំពាក់ត្រឹមសេវា 4G ប៉ុណ្ណោះលើទូរសព្ទកំពូលរបស់ខ្លួន។

ត្រកូល P50 ទាំងពីម៉ូឌែល បំពាក់លែនកាមេរ៉ារបស់ Leica មានសែនស័រគោល 50MP ជាលែន 23mm មាន aperture f/1.8 និងមុខងារ OIS។ ចំណែកឯ P50 Pro មានសែនស័រសខ្មៅ 40MP ជាលែន 26mm និងមាន aperture f/1.6។ ក្រៅពីនេះ វាមានលែន លែន ultrawide-angle 13MP 13mm មាន aperture f/2.2។ ចំពោះកម្រិតពង្រីក វាមានលែន periscope 90mm ទំហំ 64MP អាចថតពង្រីកឌីជីថលដល់ទៅ ២៧០០ម៉ែត្រ មាន aperture f/3.5 និងមុខងារ OIS។

ចំពោះ P50 ក៏មានលែន periscope ផ្ទាល់ខ្លួនផងដែរ ជាលែន 125mm មានទំហំ 12MP focal length ថតពង្រីកបាន ៥ដង មាន aperture f/3.4 និងមុខងារ OIS។ ក្រៅពីនេះ វាមានលែន ultra wide 16mm ultra wide lens មានទំហំ 13MP។ ត្រកូល P50 ទាំងពីរម៉ូឌែល កាមេរ៉ា selfie ទំហំ 13MP ដូចគ្នា។

ម៉ូឌែល P50 Pro មានជម្រើសបន្ទះឈីបពីរ មួយជាឈីប Kirin 9000 និង Snapdragon 888 ប៉ុន្ដែដំណើរការត្រឹមសេវា 4G តែប៉ុណ្ណោះ បើទោះបីជាឈីបទាំងពីរអាចទ្រទ្រង់ សេវា 5G ក៏ដោយ។ ក្រៅពីនេះ វាមានទំហំ RAM 8GB និងទំហំផ្ទុក 128/256/512GB (មាន NM card slot ថែមទំហំផ្ទុកដល់ 256GB) រួមទាំងទំហំ RAM 12GB និងទំហំផ្ទុក 512GB។

រីឯម៉ូឌែល P50 មានតែមួយជម្រើសបន្ទះឈីប Snapdragon 888 តែប៉ុណ្ណោះ និងសេវា 4G ដូចគ្នា។ វាមាន RAM 8GB ទំហំផ្ទុក 128/256 GB និងមានរន្ធ microSD slot ផងដែរ។ ស្មាតហ្វូនទាំងពីបំពាក់មកជាមួយនូវ ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 ចេញពីក្នុងប្រអប់ស្រាប់។

ចំពោះផ្នែកអេក្រង់ P50 Pro មានអេក្រង់កោង ៦,៦អ៊ិញ ជាប្រភេទ OLED មាន resolution 1225 x 2700 pixel។ វាក៏មានមុខងារ HDR ទ្រទ្រង់ refresh rate 120Hz និង touch sampling rate 300Hz។ រីឯ P50 មានអេក្រង់កោង ៦,៥អ៊ិញ មាន refresh rate ត្រឹម 90Hz និង touch sampling rate 300Hz រួមទាំងមានមុខងារ HDR ផងដែរ។

P50 Pro មានថាមពលថ្មទំហំ 4360mAh រីឯ P50 មានថាមពលថ្មទំហំ 4100mAh។ ទាំងពីរនេះទ្រទ្រង់កម្រិតសាក 66W តាមខ្សែសាក USB-C និងអាចសាកដោយគ្មានខ្សែ ក្នុងកម្រិត 50W។

ស្មាតហ្វូនកំពូល Huawei ទាំងពីរគ្រឿងនឹងបញ្ចេញទៅកាន់ពិភពលោក ប៉ុន្ដែមិនទាន់មានថ្ងៃខែកំណត់នៅឡើយទេ។ ប៉ុន្ដែនៅប្រទេសចិន គឺអាចបញ្ជារទិញមុនបានហើយ ដោយនឹងមកដៃអ្នកប្រើនៅ ខែសីហា ថ្ងៃទី១២។ ចំពោះ P50 Pro ម៉ូឌែល ឈីប Snapdragon S888 និង 8/128 GB មានតម្លៃប្រមាណ ៩៣០ដុល្លារ រីឯទំហំផ្ទុក 256 GB និង 512 GB ប្រើឈីប Snapdragon 888 ឬ Kirin 9000 តម្លៃប្រមាណ ១០០០ដុល្លារ និង ១១៦០ដុល្លារ។

ចំពោះម៉ូឌែល RAM 12 GB និងទំហំផ្ទុក 512 GB នឹងមកដល់ ខែកញ្ញា ខាងមុខ ជាមួយតម្លៃប្រមាណ ១២៤០ដុល្លារ។

រីឯម៉ូឌែល P50 នឹងចេញលក់នៅ ខែកញ្ញា ដូចគ្នា តម្លៃចាប់ពីខ្ទង់ ៧០០ដុល្លារ ចំពោះជម្រើស 8/128 GB និង ជម្រើស 8/256 GB តម្លៃប្រមាណ ៧៧០ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល