បើ​ចូល​ប្រដាល់​យូរ​ហើយ​អត់​ល្បី​មើល​ខ្លួន​ឯង​មាន​ដូច​ សែន​ រ៉ាឌី​ លើក​ឡើង​អត់...​

  • 2021-08-12 08:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​ សែន​ រ៉ាឌី​ ថា​បើ​ចង់​ល្បី​ឈ្មោះ​វ៉ៃ​បាន​ល្អ​នៅ​ពេល​ជា​កីឡាករ​កុំ​ញុំ​គ្រឿង​ស្រវឹង​ កុំ​ប្រើ​គ្រឿង​ញៀន​ ហើយ​ឆ្លៀត​ហាត់​ឲ្យ​ច្រើន។​

សែន រ៉ាឌី ពេល​មួយ​ទឹកប្អូន

សែន​ រ៉ាឌី​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​នៃ​ការ​ Live​ កម្មវិធី​ Kun Khmer All Star​ សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​ដែល​ចង់​ល្បីឈ្មោះ​គឺ​ត្រូវ​មាន​ការ​តាំង​ចិត្ត​តស៊ូ​លុត​ដំ​ឲ្យ​ខ្លាំង​នៅ​ពេល​ហ្វឹកហាត់។​ កីឡាករ​សុខ​ចិត្ត​ហត់​ពេល​ហាត់​ជា​ជាង​ឡើង​ទៅ​សន្លប់​លើ​សង្វៀន។​

អតីត​ជើង​ខ្លាំង​រូប​​បន្ថែម​ទៀត​ថា​ កីឡាករ​បើ​ខ្លាច​ហត់​ហើយ​គឺ​គ្មាន​ថ្ងៃ​ល្បី​ទេ។​ មួយ​វិញ​ទៀត​នៅ​ពេល​ជា​កីឡាករ​កុំ​ញុំ​គ្រឿង​ស្រវឹង​ព្រោះ​ប៉ះពាល់​សុខភាព​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​ និង​ប្រកួត។​ មុន​ការ​ប្រកួត​នានា​ត្រូវ​សម្រាក​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់។​

សែន រ៉ាឌី ពេល​មួយ​ទឹកប្អូន

រំលឹក​ដែរ​ថា​ សែន​ រ៉ាឌី​ ជា​អតីត​ជើង​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូប​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ រូប​គេ​ធ្លាប់​ប្រឡូក​សង្វៀន​ជា​ច្រើន​មិន​ថា​នៅ​ខ្មែរ​ នៅ​ប្រទេស​ថៃ​ និង​ធ្លាប់​ចេញ​ទៅ​អឺរ៉ុប​ដូច​ជា​បារាំង​ផង​ដែល​កាល​ពី​មុន៕​

អត្ថបទ៖ នួន ស៊ីណា​