សេន​ ប៊ុនថេន​ និយាយ​អ្វីខ្លះ​ចំពោះ​ជំនួប​សងសឹក​ ឡៅ​ ចន្ទ្រា​ ថៃ​ រិទ្ធី​

  • 2021-09-10 04:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ ថា​ជំនួប​សងសឹក​រវាង​ ឡៅ ​ចន្ទ្រា​ និង​ ថៃ​ រិទ្ធី​ ជា​ការ​ប្រកួត​កក្រើក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចំពោះ​ស្នៀត​វិញ​អ្នក​ល្អ​ដៃ​គឺជាក្បាច់​សម្លាប់​លេខ១​ហើយ។​

រិទ្ធី ប៉ះ ចន្ទ្រា កាលលើកទី២

សេន​ ប៊ុនថេន​ បង្ហាញ​ការ​យល់ឃើញ​ផ្ទាល់​ខ្លួន​ថា​ ជំនួប​លើក​ទី៣​នេះ​នឹង​ល្អ​មើល​ ហើយ​សង្ឃឹម​ថា​ពួកគេ​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង។​ ចំពោះ​គូ​នេះ​លោក​គិត​ថា​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ទេ។​

បើ​និយាយ​ពី​ក្បាច់​ស្នៀត​វិញ​ ថៃ​ រិទ្ធី​ ល្អ​កណ្ដាប់ដៃ​ ហើយ​កីឡាករ​ដែល​ល្អ​ស្នៀត​ដៃ​នេះ​គឺ​ជា​ក្បាច់​សម្លាប់​មាន​ប្រសិទ្ធភាព​ជាង​ក្បាច់​ណាៗ​ទាំង​អស់។​ ចំណែក​ ឡៅ​ ចន្ទ្រា​ ល្អ​គ្រប់​ក្បាច់​ ជា​ពិសេស​ជង្គង់​ ប៉ុន្តែ​បើ​កម្លាំង​ស៊ុហ្វ​មិន​ដល់​៥ទឹក​ទេ​គឺ​យ៉ាប់​បន្តិច​ហើយ។​ ដូច្នេះ​មាន​តែ​ចាំ​មើល​ថា​កម្លាំង​ ចន្ទ្រា​ ខ្លួន​ឯង​មាន​ដល់​កម្រិត​ណា។​

ចន្ទ្រា ពេញចាញ់ រិទ្ធី លើក​ទី១

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ ​ចន្ទ្រា​ នឹង​ត្រូវ​ប៉ះ​ ថៃ​ រិទ្ធី​ ជា​លើក​ទី៣​ នៅ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​ខារ៉ាប៉ាវ​ ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កញ្ញា​ ២០២១ ​នេះ។​ ការ​ប្រកួត​នេះ​ជា​ការ​រៀបចំ​ឲ្យ​សងសឹក​ផង​ និង​ដណ្ដើម​ប្រាក់​លាន​ផង​ពី​សង្វៀន​បាយ័ន។​ ចន្ទ្រា​ ធ្លាប់​ចាញ់​សន្លប់​ក្នុង​ទឹក៣​ ចុង​ខែ​មិថុនា​ ខណៈ​ការ​ប្រកួត​លើក​ទី២​ មិន​ប្រកាស​លទ្ធផល​ និង​ត្រូវ​បញ្ចប់​ត្រឹម​ដើម​ទឹក១៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី