មិននឹកស្មានសោះ ប្រទេសទាំងនេះមានប្រវត្តិប្រារព្ធពិធីស្រដៀង បុណ្យភ្ជុំបិណ្ឌនៅកម្ពុជាដែរ

  • 2021-10-11 07:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀង​រាល់​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ ១​រោច ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ ប្រទេសកម្ពុជាតែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសមិកស៊ិក ប្រទេសកូរ៉េ ប្រទេសនេប៉ាល់ និងប្រទេសចិន ក៏មានពិធីបុណ្យ ដែលមានភាពស្រដៀងគ្នាទៅនឹងពិធីបុណ្យខ្មែរ។ ដែលពិធីបុណ្យទាំងនេះ សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងព្រលឹងខ្មោច ឬអ្នកដែលស្លាប់បាត់បង់ជីវិត។

នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក បុណ្យ Halloween ជាពិធី​បុណ្យ​ដែល​កើត​ចេញ​ពី​ពិធី​បុណ្យ Samhain របស់​ជន​ជាតិ Celt ត្រូវបានធ្វើឡើង រាល់​ថ្ងៃ​ទី​៣១ ខែ​តុលា។ កាល​ពី​ដើម​ឡើយ គេ​តែង​ទុក​ចំណី​អាហារ ស្រា ក៏​ដូច​ជា​ស្ករ​គ្រាប់ នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​សប្បាយ​ចិត្ត ហើយ​ផ្ដល់​សុខ​ទៅ​ឲ្យ​គេ​វិញ ហើយ​បើ​សិន​ជា​ចង់​ទៅ​ក្រៅ​គេ​ត្រូវ​ពាក់​ម៉ាស​មុខ​ខ្មោច​ដើម្បី​ក្លែង​បន្លំ​ជាមួយ​បណ្ដា​ព្រលឹង​ទាំង​អស់​នេះ។

នៅប្រទេសជប៉ុន ក៏មានពិធីបុណ្យម្យ៉ាង ដែលមានឈ្មោះថា បុណ្យ Obon។ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង ​ដើម្បី​រំលឹក​គុណ​ដល់​ព្រលឹង​ដូន​តា​ដែល​បាន​ស្លាប់​ទៅ។ នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ម្ដង​ៗ ប្រជាជន​ជប៉ុន​ជា​ច្រើន​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ជួប​ជុំ​គ្រួសារ និង​មិត្តភ័ក្ដិ​ខ្លួន​។

ក្នុងនោះដែរ ប្រទេស​មិកស៊ិក ក៏​ដូច​ជា​បណ្ដា​ប្រទេស​អាមេរិកឡាទីន​ ជា​រៀងរាល់​ថ្ងៃ​ទី១ និងទី២​ ខែ​វិច្ឆិកា ក៏មានពិធីបុណ្យមួយដែលមានឈ្មោះ Dia de los Muertos ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​មាន​ការ​សម្អាត​ផ្នូរ​អ្នក​ស្លាប់ ការ​រៀប​ចំ​ម្ហូប​អាហារ ការ​រាំ ក៏​ដូច​ជា​ពិធី​ជប់​លៀង​ផង​ដែរ​ដើម្បី​ស្វាគមន៍​ព្រលឹង​អ្នក​ស្លាប់​ទាំង​អស់​នោះ។

នៅប្រទេសកូរ៉េទាំងពីរ ទាំងកូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក៏មានពិធីបុណ្យដែលធ្វើឡើងដើម្បី​គោរព​ព្រលឹង​ដូនតា​ដែល​បាន​ទទួល​អនិច្ចកម្ម​ ពិធីបុណ្យនោះមានឈ្មោះ បុណ្យ Chuseok ជាធម្មតាធ្វើឡើងនៅថ្ងៃទី ទី​៨ នៃ​ប្រតិទិន​ចន្ទគតិ​(ខែ​កញ្ញា ឬ​តុលា)។

ក្នុងប្រទេសនេប៉ាល់ ក៏មានពិធីបុណ្យមួយដែលប្រារព្ធឡើង ហើយមានភាពស្រដៀងគ្នាទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរនោះគឺ បុណ្យ Gai Jatra។ ពិធីបុណ្យនេះ ធ្វើឡើងជារៀងរាលខែ សីហាឬកញ្ញា។ ចំពោះពិធីបុណ្យនេះដែរ សមាជិករបស់គ្រួសារដែលស្លាប់ត្រូវបណ្តើរគោមួយ (ប្រសិនបើគ្មានគោ ត្រូវឱ្យក្មេងស្លៀកពាក់ជាគោ) នៅក្នុងភូមិរបស់ខ្លួន។ ការធ្វើបែបនេះ ព្រោះគេជឿថា សត្វគោនោះនឹងដឹកនាំព្រលឹងអ្នកស្លាប់ទៅរកពិភពថ្មីមួយទៀត។

ជាចុងក្រោយគឺប្រទេសចិន ដែលភាគច្រើនត្រូវបានដឹងច្រើនរួមមកហើយថា បុណ្យ​សែន​ក្បាល​ទឹក ដែលគេតែងឃើញមានគេ​ឃើញ​មាន​ការ​អុជ​គោម ដុត​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ ក៏​ដូច​ជា ការ​សែន​ម្ហូប​ចំណី ដើម្បី​រំលឹក​គុណ​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ការ​មាន​សែន​អាហារ​បន្តិច​បន្តួច​នៅ​ក្រៅ​ផ្ទះ​ដល់​ព្រលឹង​អនាថា​អត់​ឃ្លាន​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​នេះ​សប្បាយ​ចិត្ត៕

ប្រភព ៖ smithsonianmag

ប្រែសម្រួល៖ Lady

អត្ថបទថ្មី