ស្ងាត់ពីវិស័យច្រៀងរាំ ២ឆ្នាំ ពេលនេះ Ailee មកវិញ ដោយដាក់មួយអាល់ប៊ុមធំឲ្យផ្អើល Fan ម្ដង

  • 2021-10-14 02:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអវត្តមានពីវិស័យ​សិល្បៈ និង​ស្ងាត់ចេញ​បទថ្មីអស់រយៈពេលដ៏យូរ ពេល​នេះ​ Ailee បាន​ប្រកាសគម្រោងវិលមក​វិញហើយជាមួយនឹង​អាល់ប៊ុម​ធំទី ៣ មាន ឈ្មោះថា​ «AMY»

ក្រុមរបស់នាង​គឺ THE L1VE បាន​បង្ហាញ​នូវ​រូប​ភាព មុន​ការមកដល់ជាផ្លូវការ​របស់ Ailee នៅពេល​ខាងមុខ។

អាច​និយាយបានថា​ ការវិលមក​លើកនេះ គឺជា​ការបង្ហាញ​វត្តមានពេញមុខពេញមាត់ បន្ទាប់ពីនាង​ស្ងាត់ពីសិល្បៈរយៈពេល​ជាង​ ២ឆ្នាំ។ ​អាល់ប៊ុមនេះ​ដែរ ក៏នឹង​ចេញជា​ផ្លូវការនៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី