ផុតទុក្ខហើយ! ក្រោយនាំគ្នាបារម្ភខ្លាច IU ឆ្លងកូវីដ ឥលូវលទ្ធផលចេញហើយ

  • 2021-11-11 04:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះ ផលិតកម្ម EDAM បាន​ជម្រាបដំណឹង​ទៅកាន់អ្នកគាំទ្រ​ទាំងអស់ពីលទ្ធផលរបស់ IU ក្រោយមាន​ព័ត៌មាន​ថា​ តារា​ចម្រៀង Lim Chang Jung បាន​ឆ្លង​មេរោគ​កូវីដ កាល​ពីដើម​សប្ដាហ៍នេះ។

«សួស្ដី នេះ​គឺ ផលិតកម្ម EDAM! រម្លឹកទៅថ្ងៃទី០៨ ខែវិច្ឆិកា យើងបាន​ទទួល​សេចក្ដីរាយការណ៍​មក​ថា​ មានអ្នកនៅក្នុងមង្គលការដែល IU បាន​ចូលរួម​ដែល​នោះ​មាន​ជំងឺកូវីដ១៩។

IU បាន​ច្រៀងបទ​ចម្រៀងអបអរទាំង​ពាក់ម៉ាសត្រឹមត្រូវ ហើយពេល​ច្រៀងចប់ ក៏បាន​ចាកចេញពីទីតាំងភ្លាមៗ ដោយនាង​មិនបានទៅជិតអ្នក​ដែល​មាន​វិជ្ជមានកូវីដទេ។

ទោះជាយ៉ាងណាក៏ដោយ ជាវិធានការបង្ការ IU និងក្រុមការងារ​ផ្សេងទៀត មានន័យ​ថា​អ្នកដែល​មាន​វត្តមាន​នៅទីនោះ ត្រូវ​ធ្វើតេស្តរហ័ស (PCR) ទាំងអស់គ្នា។ ជាលទ្ធផល ពួកគេ​ អវិជ្ជមានទាំងអស់។

IU ក៏នឹង​បន្តអនុវត្តតាមការណែនាំ​ ដោយ​នៅ​ដាច់ដោយឡែក​ពីគេ ហើយយើង​នឹង​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បី​ការពារសុវត្ថិភាព និង​សុខភាពរបស់តារា​របស់​យើង។ សូមអរគុណ!»​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម