ឡុង​ សុភី៖​ ប្រកួត​រយៈពេល​១៨​ឆ្នាំ​ហើយ​សល់​តែ​ឈ្មោះ​ទេ​

  • 2021-11-16 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ឡុង​ សុភី​ ថា​រូប​គេ​ប្រឡូក​គុន​ខ្មែរ​បើ​គិត​ទៅ​ប្រហែល​ ១៨​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​សល់​លុយ​វិញ​គ្មាន​ទេ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ។​

រូបភាពហ្វេសបុក ឡុង សុភី

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ ឡុង​ សុភី​ លើក​ឡើង​ថា​ គិត​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រហែល​ ១៨​ឆ្នាំ​មក​ហើយ​នៃ​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ បើ​សួរ​ថា​ចង់​ប្រកួត​ទៀត​ទេ​ គឺ​លែង​ចង់​ហើយ​ប៉ុន្តែ​នៅ​បន្ត​នេះ​ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់។​

អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រឡូក​យូរ​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​គ្មាន​សល់​លុយ​ទេ​ សល់​តែ​គេ​ស្គាល់​គ្រប់គ្នា​ សល់​តែ​ការ​ឈឺ​ចាប់។​ នេះ​ហើយ​ជីវិត​ប្រដាល់​របស់​លោក​ ប្រសិន​បើ​ខ្លួន​និយាយ​អ្វី​មិន​ត្រឹមត្រូវ​សុំ​ទោស​ពី​សំណាក់​ប្រិយមិត្ត​ផង។​

រូបភាពហ្វេសបុក ឡុង សុភី

រំលឹក​ដែរ​ថា​ ឡុង​ សុភី​ ជា​កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​ជា​អ្នក​ប្រដាល់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ពី​មុន​ផង​ដែរ។​ បើ​គិត​ពី​ខ្សែក្រវាត់​វិញ​យ៉ាង​ហោច​ណាស់​ក៏​ក្បែរ​១០​គ្រឿង។​ ឥលូវ​នេះ​គេ​ឃើញ​ សុភី​ ផ្អាក​ប្រកួត​មួយ​រយៈ​ហើយ៕​

រូបភាពហ្វេសបុក ឡុង សុភី

អត្ថបទ៖ នួន ស៊ីណា​