មេធំ Twitter ប្រកាសលាលែងពីតំណែង CEO

  • 2021-11-30 08:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃចន្ទ ទី៣០ កន្លងទៅ Twitter បានប្រកាសជាផ្លូវការថា សហស្ថាបនិក និងជា CEO លោក Jack Dorsey បានលាលែងពីតំណែង នាយកប្រតិបត្តិ ខណៈលោកកាន់តំណែងនេះតាំងពីឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៥ នៅបណ្ដាញសង្គមដ៏ល្បីរបស់អាមេរិចមួយនេះ។

អ្នកដែលត្រូវឡើងទៅដំណែង CEO ថ្មីនេះ គឺលោក Parag Agrawal ដែលបានបម្រើការនៅ Twitter ច្រើនជាង ១០ឆ្នាំ និងមានតួនាទីជា CTO កាលពី ឆ្នាំ២០១៧ កន្លងទៅ។

រីឯ Jack Dorsey ក៏នឹងនៅ Twitter ដដែល ដោយនឹងទៅកាន់តំណែងជា ក្រុមប្រឹក្សាភិបាល វិញម្ដង

ជុំវិញកាលចុះចេញពីតំណែងនេះ លោកមិនមានអ្វីនិយាយច្រើននោះទេ គ្រាន់តែនិយាយខ្លីៗលើសេចក្តីប្រកាសព័ត៌មានមួយថា "ខ្ញុំបានសម្រេចចិត្តចាកចេញពី Twitter ពីព្រោះខ្ញុំជឿថាក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរ តំណែកស្ថាបនិករបស់ខ្លួន"៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី