ចោរ២នាក់ចូលប្លន់ឡានកីឡាករ Arsenal តែត្រូវម្ចាស់វ៉ៃរត់បាតជើងសព្រាត
- 2021-12-01 03:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោរ២នាក់ចូលប្លន់ឡានកីឡាករ Arsenal តែត្រូវម្ចាស់វ៉ៃរត់បាតជើងសព្រាត
ចន្លោះមិនឃើញ
តារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal, Gabriel បានប្រយុទ្ធជាមួយចោរប្លន់ប្រដាប់ដោយដំបងកីឡាបេស្បលក្នុងដៃ ដែលព្យាយាមប្លន់យករថយន្ត Mercedes តម្លៃ ៤៥,០០០ ផោន។ នេះបើតាម Sportsmail អាចបង្ហាញ។
Gabriel បានត្រឡប់ទៅផ្ទះដូចរាល់ដងក្រោយចែកផ្លូវគ្នាជាមួយមិត្តភក្ដិក្នុងពេលយប់ ប៉ុន្តែក្រោយពេលទៅដល់គេក៏បានប្រទះជាមួយចោរដែលមានគ្នា២នាក់ ដៃកាន់ដំបងបេស្បលប្រុងប្លន់យកឡានរបស់គេ ដែលចតនៅកន្លែងចងឡានដូចធម្មតា។ ភ្លាមៗនោះចោរបានទាមទារកូនសោឡាន និងទូរសព្ទពីកីឡាករកាំភ្លើងធំខាងលើ។
ចោរម្នាក់ក្នុងចំណោម២នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Abderaham Muse បានចូលទៅវាយ Gabriel ដោយប្រើដំបងក្រោយពេលឃើញថា Gabriel មិនព្រមចូលក្នុងផ្ទះឲ្យផុត ដោយចង់ចាំមើលពួកគេបើកឡានចេញ។ ក្រោយពេលចូលវាយចោរម្នាក់នោះក៏ត្រូវបាន Gabriel វាយចំមុខ និងចាប់ទាយរបាំងមុខជាមួយមួកចេញក្បាល ក្រោយប៉ះទង្គិចគ្នាភ្លាមៗក្រុមចោរទាំងពីរក៏បានរត់គេចខ្លួនបាត់ទៅ៕
ទស្សនាវីដេអូ