អ្នកបង្កើតហ្គេម Angkor: Rise of Heroes បង្ហើបថានឹងដាក់ឲ្យលេងសាកល្បង នៅដើមឆ្នាំ ២០២២

  • 2021-12-06 08:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម Angkor: Rise of Heroes ទើបនឹងបានបញ្ចេញស្នាដៃថ្មីមួយចុងក្រោយបង្អស់នៅលើ Facebook Page របស់ខ្លួន។ យើងឃើញថា ស្នាដៃចុងក្រោយនេះ កម្រិតក្រាហ្វិកស្អាតប្លែកខុសពី ក្រាហ្វិកធ្លាប់បញ្ចេញកាលពីពេលមុន។

តាមរយៈការផ្តល់បទសម្ភាសន៍ខ្លីជាមួយ Sabay លោក យក់ ស៊ីវ៉ាល់រី គឺជាប្រធានដឹកនាំការផលិតបានបង្ហើបឲ្យដឹងថា៖ «ហ្គេម Angkor Rise of Hero បានឈានចូលដល់កម្រិតក្រាហ្វិកប្រភេទ AAA Game គឺជាប្រភេទ High end Graphic ដំណើរការដោយ Performance កម្រិតខ្ពស់។ នេះជាអ្វីដែលទីផ្សារផលិតហ្គេមប្រទេសយើងមិនទាន់មាននៅឡើយទេ។»

លោកបន្ថែមទៀតថា បើរៀបរាប់ត្រឡប់ថយក្រោយ តាំងពីគ្រាដែលលោកចាប់ផ្តើមអភិវឌ្ឍន៍ហ្គេមនេះ ឡើងដំណាក់កាលដំបូងអំឡុងចុងឆ្នាំ ២០១៨។ ការអាប់ដែតស្ទាយ ឬក្រាហ្វិកមានសរុប ៤ ជំនាន់រួចមកហើយមានដូចជា៖ ផ្តោតដំបូងតែលើប្រភេទ One touch One Click ដូចហ្គេមស៊ីពណ៌ ដំណាក់កាលទីពីរនោះអាប់ដែតឡើងទៅ Platformer រីឯជំនាន់ទីបី អាប់ឌែតដល់ 2,5D និងប្រភេទ AA A Game គឺជាអាប់ដែតចុងក្រោយជំនាន់ទីបួន។

រូបភាពផ្ដល់សិទ្ធដោយ៖ SIL Animation Studio

លោកបន្ដថាកម្រិត AAA Game គុណភាពស្ដង់ដារគឺអាចលេងបានសម្រាប់ PC និង Consoles (PlayStation, Xbox, ឬ Nintendo Switch ជាដើម។ ចំពោះវគ្គថ្មីនេះចំណាយពេលអាប់ដែតអស់ជាង ៣ ខែចុងឆ្នាំ២០២១។

លោកបន្ថែមថា លោក នឹងក្រុមការងារពិតជាមានមោទនភាពដែលបានកំពុងផលិតហ្គេមនេះឡើង ដោយសារនេះមិនត្រឹមតែជាហ្គេមតែប៉ុណ្ណោះទេ តែជាសាច់រឿងដែលបញ្ចូលនូវសិល្បៈវប្បធម៏ខ្មែរ​​​ ភាពច្នៃប្រឌិតផ្សេងទៀត នឹងបច្ចេកវិទ្យា។

លោក សង្ឃឹមថានឹងបញ្ចប់ការអាប់ដែតបានឆាប់ នឹងដាក់អោយសាកល្បង Demo សម្រាប់អ្នកគាំទ្រ អោយបានអំឡុងដើមឆ្នាំ ។

ត្បិតថាទើបនឹងបង្ហើបខ្លីៗប៉ុណ្ណោះគេសង្កេតឃើញថា ហ្គេមរបស់លោកទទួលបានការគាំទ្រ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់សាកល្បង។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណ ដល់អ្នកគាំទ្រដែលតែងតែរង់ចាំស្នាដៃផលិតហ្គេមស្នាដៃក្នុងស្រុក

ចង់ជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

រំឮកផងដែរថា លោកគឺជាស្ថាបនិកក្រុមហ៊ុន SIL Animation Studio និង Co-Founder “Sabay Osja” មានឯកទេសផ្នែកផលិត 3D និង 2D animation, Motion graphic , 2D and 3D TVC និង CGI/VFX ហើយក៏កំពុងអភិវឌ្ឍន៏ហ្គេម"Angkor Rise of Hero" សម្រាប់​ PC , Console, ផងដែរ៕

រូបភាពផ្ដល់សិទ្ធដោយ៖ SIL Animation Studio

អត្ថបទទាក់ទង៖

-កិច្ចសម្ភាសន៍​ពិសេស ជុំវិញ​ការបង្កើត​ស្នាដៃថ្មី របស់​សិល្បករ​ជំនាញ​ផ្នែក​គំនូរ​បែប 2D & 3D

-កូនខ្មែរមួយក្រុមបង្កើតវីដេអូគំនូរជីវចលគុណភាពស្តង់ដារ​ រហូត​ដល់​កាណា​ដា​សុំទិញ​

-ស្ថាបនិក SIL Animation ប្រកាស​រក​ដៃ​គូ​សហការ​ផលិត​ភាពយន្ត​និង Music Video បែប Sci-fi

អត្ថបទ៖ រក្សា

អត្ថបទថ្មី