Ronaldo រំឭក មាន​ពេល​មួយ Sir Alex បាន​ធ្វើ​​រឿង​​ល្អ​បំផុត​មក​កាន់​ខ្លួន

  • 2021-12-20 04:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់ Manchester United លោក Sir Alex Ferguson មាន​​ម្ដង​បាន​ឲ្យ Cristiano Ronaldo ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​មើល​ឪពុក​ឈឺ ទោះ​បី​ពេល​នោះ​ក្រុម​កំពុង​មាន​ការ​ប្រកួត​សំខាន់។

Ronaldo បាន​ប្រាប់​រឿង​មួយ​នេះ​ អំឡុង​ពេល​អង្គុយ​ជជែក​គ្នា​​លើ​ឆាណែល Youtube របស់​បិសាច​ក្រហម។ Ferguson បាន​ទិញ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​មក​កាន់ United ពី​ក្លឹប Sporting Lisbon កាល​ពី​ឆ្នាំ​២០០៣។ ហើយ​៦​ឆ្នាំ​បន្ទាប់ Ronaldo បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពលោក។

និយាយ​គ្នា​លើ​ឆាណែល​របស់​ក្លឹប Ronaldo បាន​រំឭក​​រឿង​មួយ​ជាមួយ Sir Alex​៖ “ប្រហែល​ជា​គាត់​មិន​ចាំ ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​វា ព្រោះ​វា​ជា​រឿង​ល្អ​​មួយ។ ថ្ងៃ​មួយ​ឪពុក​របស់​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​ខ្ញុំ​ពិត​ជា​​រំជួលចិត្ត​ណាស់។ ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ (Sir Alex) ហើយ​គាត់​និយាយ​ថា Cristiano ទៅ​មើល​ឪពុក​២​ឬ​៣​ថ្ងៃ​ទៅ។ ពួក​យើង​មាន​ការ​ប្រកួត​លំបាក​ៗ ហើយ​ខ្ញុំ​ជា​កីឡាករ​សំខាន់​​នៅ​ពេល​នោះ។ Alex បាន​និយាយ​ថា ពួក​យើង​នឹង​ពិបាក ព្រោះ​ពួក​យើង​មាន​ការ​ប្រកួត​លំបាកៗ ប៉ុន្តែ​ខ្ញុំ​​យល់​ពី​ស្ថានភាព​របស់​ឯង ហើយ​ខ្ញុំ​នឹង​ឲ្យ​ឯង​ទៅ​។ ឯង​អាច​ទៅ​និង​មើល​ឪពុក​របស់​ឯង"។

សម្រាប់ Ronaldo ទាំង​នោះ​ជា​រឿង​សំខាន់​បំផុត ដែល​ជា​ផ្នែក​ជួយ​ឲ្យ​គេ​ឈ្នះ Champions League, Premier Leaue, Cup និង​ពាន​ផ្សេង​ៗ​ទៀត។ កីឡាករ​វ័យ​៣៦​ឆ្នាំ​ពិត​ជា​មាន​ភាព​កោតសរសើរ​មែនទែន​​សម្រាប់​ទឹក​ចិត្ត​របស់ Sir Alex Ferguson៕ ​

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម