Supercomputer ​បាន​ទាយ​ថា​ចប់​រដូវ​កាល​​បិសាច​ក្រហម​​នឹង​ឡើង​​​មក​​លេខ​…

  • 2022-01-05 02:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​បញ្ចប់​នៅ​​លេខ​៤​​​ ​នៃ​តារាង​ English Premier League រដូវ​កាល​នេះ​​ បើ​តាម​ការ​​ទាយ​របស់ Supercomputer បើ​ទោះ​ពួក​​គេ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ទី​៧​​ក៏​ដោយ​​។

​បិសាច​ក្រហម​​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Wolves ១ ​កាល​ពី​សប្ដាហ៍​ទី​១៩ របស់​ពួក​គេ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​​ Manchester United តាម​ពី​ក្រោយ​ក្រុម​លេខ​៤ បច្ចុប្បន្ន Arsenal ចំនួន​៤​ពិន្ទុ​ដោយ​កាំភ្លើង​ធំ​មាន​៣៥ ឆ្លង​កាត់​ការ​ប្រកួត​២០លើក​ ខណៈ​ដែល​បិសាច​ក្រហម​មាន​៣១​ឆ្លង​កាត់​១៩​ប្រកួត​។

យ៉ាង​ណា​បើ​តាម​ការ​បង្ហាញ​របស់​ bettingexpert.com បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​កំពុង​ស្ថិត​ក្នុង​ការ​​រៀប​ចំ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ក្រោម​ការ​ដឹក​នាំ​របស់ Ralf Rangnick ដើម្បី​ឲ្យ​ក្រុម​មួយ​នេះ​អាច​មាន​កៅ​អី​ប្រជែង​ក្នុង​ពាន​រង្វាន់ អឺរ៉ុប​បាន​នា​រដូវ​កាល​ក្រោយ។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​តែ​​ប្រឹងប្រែង​ដើម្បី​ស្វែង​រក​លេខ​រៀង​ក្នុង​ប្រអប់​ Top 4 ​ក្នុង​តារាង​ក្រោយ​ពេល​បញ្ចប់​រដូវ​កាល​នេះ​។

រំលឹក​ថា Supercomputer ក៏​បាន​ទាយ​កាល​ពី​ដើម​រដូវ​កាល​រួច​មក​ហើយ​ថា Manchester City នឹង​ឈ្នះ​ពាន​ EPL នា​រដូវ​កាលនេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហាញ​ថា មេឃ​ខៀវ​កំពុង​ស្ថិត​កំពូល​តារាង​​ហើយ​ដាច់​​ក្រុម​លេខ​​ Chelsea រហូត​ដល់​១០​ពិន្ទុ​បាត់​ទៅ​ហើយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម