ឆែកតម្លៃ Google Pixel 6/6Pro កំពុងលក់នៅតាមហាង

  • 2022-01-13 07:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pixel 6 និង Pixel 6 Pro គឺ​ជា​ស្មាតហ្វូន​ដែល​គ្រប់​គ្នា​មិន​គួរ​មើល​រំលង់​ជា​មួយ​ការ​រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ (កាមេរ៉ាមុខ) ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។

Google ជំនាន់​ថ្មីនេះ​វា​ត្រូវ​បាន​លេច​ចេញ​រូប​រាង​ជាផ្លូវការ ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។ តម្លៃលក់តាម​ហាងបច្ចុប្បន្ន៖

  • Google pixel 6 Pro 5G មាន​ទំហំ RAM12G ទំហំផ្ទុក 128GB មាន​តម្លៃខ្ទង់ ១ ១៣៩ដុល្លារ
  • Google pixel 6 5G មាន​ទំហំ RAM8GB ទំហំផ្ទុក 256GB មាន​តម្លៃខ្ទង់ ៨៤៩ដុល្លារ
  • Google pixel 6 5G មាន​ទំហំ RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃខ្ទង់ ៧៣៩ដុល្លារ

Google ត្រកូល​ជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី