ឮដំណឹងថា ឥន្ទ្រីពិឃាដឌូក លាឈប់ពីជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ហើយ
- 2022-01-14 02:51:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮដំណឹងថា ឥន្ទ្រីពិឃាដឌូក លាឈប់ពីជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ហើយ
ចន្លោះមិនឃើញ
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១កន្លងទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសជូនដំណឹងអំពីការជ្រើសរើសកីឡាករចំនួន៤រូបបន្ថែម ដើម្បីចូលហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ត្រៀម SEA Games នៅប្រទេសវៀតណាមដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃ ២៣ ខែឧសភា ឆ្នាំ២០២២ ក្រោយកីឡាករមួយចំនួនសុំលាឈប់។
ក្រោយពីសេចក្ដីប្រកាសរបស់សហព័ន្ធត្រូវបានចុះផ្សាយ ថ្មីៗនេះមានដំណឹងថា កីឡាករដែលសុំឈប់នោះក៏មាន ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកមួយរូបផងដែរ។ តើឥន្ទ្រីពិឃាដឌូកពិតជាឈប់មែនឬយ៉ាងណា?
បើតាមការសាកសួរមុននេះបន្តិច ដៃគូដ៏ល្អរបស់ស្មាត់ក្ដូពិតជាឈប់មែន ឈប់ក៏ព្រោះតែគេមានវ័យកាន់តែចាស់ មានបញ្ហាសុខភាព ហើយចង់ផ្ដល់ឱកាសនេះដល់ក្មេងៗជំនាន់ក្រោយជំនួសវិញម្ដង។
កីឡាករមកពីក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានទម្លាយប្រាប់ Sabay ថា ៖«មកពីបញ្ហាសុខភាពបង វ័យយើងកាន់តែចាស់ និងផ្ដល់ឱកាសឱ្យក្មេងៗគ្នាបានលេងបានអីម្ដង»។
បើនិយាយទៅមានរយៈពេល៨ឆ្នាំហើយ ដែលស្មាត់ធំមកពីខេត្តព្រៃវែងជាប់ឈ្មោះជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងលើក្ដារ បើគិតចាប់តាំងពីឆ្នាំ២០១៤មក។ ឆ្នាំ២០១៦ គេធ្លាប់លេង Beach Games នៅប្រទេសវៀតណាម និងលេង SEA Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងធ្លាប់លេងជាប់ជម្រើសជាតិបាល់ទះលើក្ដារលេង SEA Games ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី៕