អ្នកជំនាញបានថតបានសត្វកែះ ពួកកម្របំផុតក្នុងលោក កំពុងរស់នៅយ៉ាងមានក្ដីសុខក្នុងតំបន់ការពារធម្មជាតិកម្ពុជា

  • 2022-01-18 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែះ មានឈ្មោះអង់គ្លេសថា Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis)។ ពេលថ្មីៗនេះ អ្នកជំនាញបានថតសត្វកែះនេះ បានតាមរយៈ Camera trap កំពុងរស់នៅយ៉ាងមានក្ដីសុខក្នុងតំបន់ការពារធម្មជាតិកម្ពុជា ។

សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ សត្វកែះ មានស្នែងដូចសត្វពពែដុះកោងទៅក្រោមបន្តិចប្រវែងប្រហែល ២៨០សម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់ស្នែង។ វាចូលចិត្តព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគំរបព្រៃ និងមានស្រទាប់ រុក្ខជាតិថ្នាក់ក្រោមច្រើន។

សត្វកែះ ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកលផងដែរ សូមចូលរួមថែរក្សា ធនធានដ៏កម្រទាំងនេះឲ្យបានស្ថិយស្ថេរយូរអង្វែងទាំងអស់គ្នា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្ពុជាយើងទាំងមូល៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដោយ៖ ស៊ូ អីន