ផ្សារលក់រាយដ៏ធំ Walmart បង្វែរកាណុងអាជីវកម្មទៅរក Metaverse និង NFT

  • 2022-01-18 08:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពី Facebook បានប្ដូរឈ្មោះក្រុមហ៊ុនទៅជា Meta ដែលផ្ដោតលើគម្រោង Metaverse ងាកមកផ្សារលក់រាយដ៏ធំនៅ សហរដ្ឋអាមេរិច Walmart ក៏កំពុងបង្វែងកាណុងអាជីវកម្មខ្លួនទៅរកការលក់ផលិតផលនិម្មិតលើ Metaverse ដែលជាពិភពសុប្បនិម្មិតឌីជីថលផងដែរ។ នេះបើយោងទៅតាម ពាក្យស្នើសុំពាណិជ្ជរបស់ Walmart កាលពីចុងខែធ្នូ រាយកាណ៍ដោយ CNBC។

គម្រោងចូលទៅកាន់ Metaverse ផ្សារ Walmart នឹងលក់ផលិតផលនិម្មិតដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ សំលៀកបំពាក់ ទំនិញក្នុងផ្ទះ ប្រដាប់ក្មេងលេង និងផលិតផលគ្រឿងសម្អាងជាដើម។

មិនតែប៉ុណ្ណោះ ពួកគេក៏មានគម្រោងនឹងបង្កើត លុយគ្រីបតូផ្ទាល់ខ្លួន និងបង្កើតជា កម្មសិទ្ធិឌីជីថលដាក់លក់ផងដែរ ដែលគេហៅថា NFT។

គួរបញ្ជាក់ថា ថ្វីត្បិតតែមានមហិច្ឆិតាហក់ទៅកាន់ Metaverse មែន ប៉ុន្តែការលក់ដូរផ្ទាល់ក្រុមហ៊ុននេះក៏ជោគជ័យច្រើន ក្នុងការលក់លើអនឡាញផងដែរ ត្បិតនៅ ត្រីមាសទី២ ឆ្នាំ២០២១ គេអាចរកចំណូលបាន ១១,១ពាន់លានដុល្លារ ឯណោះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម