Moonbyul ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលជួប Taeyeon ឯហេតុផលពីក្រោយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

  • 2022-01-20 02:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​ដែល Moonbyul (MAMAMOO) អ្នកដែល​ជា​អ្នកគាំទ្រ​ស្មោះស្ម័គ្ររបស់ Girls’ Generation បាន​ជួប​នឹង Taeyeon ក្នុងកម្មវិធី Amazing Saturday នាង​ស្រាប់​តែយំភ្លាម​មួយរំពេច ហើយហេតុផលពីក្រោយនឹង​ធ្វើឲ្យអ្នក​រំជួលចិត្ត។

Moonbyul បាន​វិល​មក​វិញជាមួយនឹង​ អាល់ប៊ុមតូច​មួយមានឈ្មោះ​ថា​ 6sequence ហើយក៏បាន​ចេញ​ព្រមជាមួយនឹង​បទ​មាន​ចំណងជើងថា «Lunatic» ដែរ។ Comeback លើកនេះក៏មិនខុសពីលើកមុនដែរ ដោយនាងត្រូវ​ចូលរួម​កម្មវិធីហូរហែ ជា​ការ Promote អាល់ប៊ុមថ្មីរបស់ខ្លួនផង។

រវល់ពេក​ សឹង​រកពេល​សម្រាកគ្មាន ហើយ​ក៏មិនមានពេលយកចិត្តទុកដាក់ពីអារម្មណ៍ខ្លួនឯងដែរ រហូត​ដល់ពេល​នាង​បាន​ជួប​ជាមួយនឹង​ Idol យូរឆ្នាំ គឺ Taeyeon

«ខ្ញុំ​ចាំបាន​ថា​ខ្ញុំ​តែងសួរ​ខ្លួន​ឯង​ថា​ “ម៉េចបានយំ?” ហើយជូតទឹក​ភ្នែក​ខ្លួនឯងរហូត។ វា​ជាអ្វី​ដែល​ខ្ញុំ​មិនដែលជួបអារម្មណ៍បែបនេះ​ពីមុន។ នៅពេល​បងស្រី Taeyeon ហៅឈ្មោះខ្ញុំ ហើយនិយាយថា “Byul-ah” ត្រឹមពាក្យ​មួយ​ម៉ាត់ហ្នឹងទេ តែ​ពិតជា​ធ្វើឲ្យខ្ញុំក្ដុកក្ដួល​ខ្លាំង ហើយមានអារម្មណ៍ថា​ដូចជាចាក់ដោតបេះដូងខ្ញុំ​មែនទែន។ គាត់នៅបាននិយាយបន្ថែមទៀតថា “ប្អូនខំប្រឹង​ខ្លាំងណាស់ ប្អូនពិតជា​ធ្វើបានល្អ”» នេះជាការបង្ហាញ​របស់ Moonbyul

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម