ទើបចេញអាល់ប៊ុម ១ Lisa បំបែក​កំណត់ត្រាខ្ជោលផ្អើលពិភពលោក ឥឡូវជោគជ័យមួយទៀតហើយ

  • 2022-01-21 01:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ មានព័ត៌មាន​បញ្ជាក់​មក​ថា​ អាល់ប៊ុមទោលរបស់ Lisa (BLACKPINK) គឺ "Lalisa” មាន​ចំនួន​អ្នក Stream លើសពី ៥០០លានដង​ ហើយ លើ Spotify ត្រឹមរយៈពេល​ត្រឹម​ ១៣២ថ្ងៃ បន្ទាប់​ពី​ចេញ​ជាផ្លូវការ​កាល​ពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២។

Lisa គឺជា​តារា​ K-Pop ស្រី​ទី ២ ដែល​អាច​សម្រេច​រឿង​នេះ​បាន​យ៉ាង​អស្ចាររ្យ បន្ទាប់​ពី​ក្រុម​ចម្រៀងរបស់​នាង​គឺ BLACKPINK

បច្ចុប្បន្ន អាល់ប៊ុម​ដែល​បទ​ចម្រៀង​ ២​បទ​​នេះ ក្លាយជា​អាល់ប៊ុមតារាទោលដំបូងអាច​បំបែកកំណត់ត្រាមាន​អ្នកចូល Stream លើស ៥០០លានដងលឿនជាងគេក្នុង​ប្រវត្តិសាស្ត្ររបស់ Spotify៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី