ស្មាតហ្វូនបត់ Pixel Notepad អាចនឹងធូរថ្លៃជាង Fold 3 ដល់ទៅ ៤០០ដុល្លារ

  • 2022-01-25 03:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីលេចដំណឹងចចាមអារ៉ាមជាយូរពី ស្មាតហ្វូនបត់របស់ Google ដែលទំនងជាមានឈ្មោះ Pixel Notepad មានរបាយការណ៍ថ្មីមួយទៀតបង្ហាញថា វានឹងចេញលក់មានតម្លៃត្រឹម ១៤០០ដុល្លារ ដែលធូរថ្លៃជាង ៤០០ដុល្លារ បើធៀបទៅនឹង Galaxy Fold 3 មានតម្លៃដល់ទៅ ១៧៩៩ដុល្លារ នេះបើយោងទៅតាម 9to5Google។

គួរបញ្ជាក់ថា ស្មាតហ្វូនបត់ជាបច្ចេកវិទ្យាមួយថ្មីបំផុត ហើយក៏មានតម្លៃខ្ពស់ ត្បិតត្រូវប្រើធនធានច្រើន រួមទាំងអេក្រង់ពិសេសអាចបត់បាន ដែលនោះយើងក្រឡេកទៅឆ្នាំ២០២០ ពេល Samsung និង Huawei បញ្ចេញស្មាតហ្វូនបត់ដំបូង ធ្វើឱ្យវាមានតម្លៃដល់ទៅ ២០០០ដុល្លារ ឯណោះ។

ត្រលប់មកវិញ Pixel Notepad មានការរំពឹងថា Google នឹងបញ្ចេញវានៅចុងឆ្នាំ២០២២ អំឡុងត្រីមាសទី៣ ខាងមុខនេះ។

ស្មាតហ្វូនបត់នេះ អាចនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Google ផ្ទាល់ Tensor chip ដូចទៅនឹង Pixel 6 និង 6 Pro។ វាក៏នឹងប្រើលែនដើម ជាសែនស័រធំ 50MP មានលែន ultrawide ទំហំ 12MP ហើយទំនងជានឹងប្រើកាមេរ៉ាមុខ 8MP ផងដែរ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម