ហ្វៃ សំអាង បង្ហាញមុខតួឯកប្រុស ស្រី ក្នុងMV"​ទុក្ខស្រីប្ដីព្រាត់” របស់សម្ដេច ហ៊ុន សែន​ ទាំងព្រឹក

  • 2022-01-27 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែមករា អ្នកដឹកនាំសម្ដែងជើងចាស់ ហ្វៃ សំអាង បានបង្ហាញមុខតួឯកស្រី និងតួប្រុសក្នុងខ្សែភាពយន្ដចម្រៀង"ទុក្ខស្រីប្ដីព្រាត់”ដែលជាស្នាដៃនិពន្ធដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ហ្វៃ សំអាង បានបង្ហាញមុខលោក ប៉ាន់ ខែមម៉ានូ ជាតួអង្គសម្ដេច ហ៊ុន សែន និងកញ្ញា ឈិន មុន្នីនាថ ជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី តាមបណ្ដាញសង្គមFacebook ទាំងព្រឹកតែម្ដង។ លោកបញ្ជាក់ថា ស្នាដៃនិពន្ធរបស់សម្ដេចនេះ ត្រូវបានដឹកនាំសម្តែងដោយរូបលោក និងផលិតដោយសមាគមសិល្បករខ្មែរ។

សូមរំលឹកថា សព្វថ្ងៃប្រធានសមាគមសិល្បករខ្មែរដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកដឹកនាំសម្ដែងលោក ហ្វៃ សំអាង កំពុងដុតដៃដុតជើងផលិតភាពយន្ដចម្រៀងចំនួនពីរដែលជាស្នាដៃនិពន្ធរបស់សម្ដេច ហ៊ុន សែន បង្ហាញពីជីវិតតស៊ូរបស់លោកផ្ទាល់។

ភាពយន្ដចម្រៀងទាំងពីរនោះ គឺមានទី១ បទ “ជីវិតក្មេងវត្ដ" និងទី២ “ទុក្ខស្រីប្ដីព្រាត់"។ បើតាមការបង្ហើបពីលោក ហ្វៃ សំអាង កាលពីសប្ដាហ៍មុន MV “ជីវិតក្មេងវត្ដ" ថតបាន៥០%ហើយ ហើយគ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២។ រីឯបទ “ទុក្ខស្រីប្ដីព្រាត់” នេះវិញ គេទើបតែឃើញថតប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីលោក ហ្វៃ សំណាង លើលទ្ធផលថតនេះនៅឡើយទេ គិតត្រឹមថ្ងៃទី២៧ ខែមករា៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី