លេង​អីចឹង​ហ្មង! អាជ្ញាធរ​ថៃ​ថា ​បុណ្យ​នៃ​ក្ដីស្រឡាញ់ អាចរួមភេទបាន តែត្រូវមាន​លក្ខខណ្ឌ!

  • 2022-02-10 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មុនចង់បានភាពស្និទ្ធស្នាលនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ សូមធ្វើតេស្តរកកូវីដ-១៩ ជាមុនសិន"។ នេះ​ជា​អនុសាសន៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ថៃ។

អាជ្ញាធរ​កំពុង​ណែនាំ​ដល់គូស្នេហ៍ទាំងអស់​ឱ្យ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ យ៉ាង​ឆាប់​រហ័ស មុន​ពេល​រួម​ភេទនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ លោក Suwanchai Wattanayingcharoenchai ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ថៃ បានសម្តែងការព្រួយបារម្ភ​ថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងបន្ទាប់ពីថ្ងៃបុណ្យនៃក្តីស្រឡាញ់។

កុំថាឡើយគូស្នេហ៍ជាសង្សារ សូម្បីស្វាមីភរិយាដែលមានគម្រោងចេញណាត់ជួប ញ៉ាំអាហារពេលល្ងាចក៏គួរតែ​ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការរីករាលដាលនៃកូវីដ-១៩។

គេនៅចាំបានកាលពីខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលថៃបានចេញនូវការណែនាំអំពី "ការរួមភេទដោយសុវត្ថិភាព" សម័យកូវីដដែលអំពាវនាវឲ្យគូស្នេហ៍រួមភេទដោយមានពាក់ម៉ាស់មុខ (និងស្រោមអនាម័យ) ចៀសវាងការថើបមាត់ ជាដើម៕

កែសម្រួល៖ សៀនហួរ